ចង់វិលមកសង្វៀនវិញឬយ៉ាងណា? Dave បានបោះសម្តីយ៉ាងឡូយបែបនេះ នៅពេលមានគេទទូចចង់ឱ្យគាត់ជួប ធឿន ធារ៉ា

//s9.kh1.co/9f/9fb29edab93794c379793b7931f32139e188c01f.jpg
កីទ្បា

 ០៧-ធ្នូ-២០២៣ ៣ល្ងាច · ៥ ខែមុន

Dave បានបោះសម្តីយ៉ាងឡូយបែបនេះ នៅពេលមានគេទទូចចង់ឱ្យគាត់ជួប ធឿន ធារ៉ា

កម្ពុជា​៖ អតីតស្តេចប្រដាល់របស់ភូមា លោក Dave Leduc បានបោះសម្តីថា វាគឺជាការងាយស្រួលណាស់សម្រាប់លោកក្នុងការជួបជាមួយធឿន ធារ៉ា បន្ទាប់ពីមានអ្នកគាំទ្រម្នាក់បានស្នើសុំចង់ឱ្យលោកជួបគ្នាជាមួយអ្នកប្រដាល់របស់កម្ពុជា ដែលកូនសិស្សរបស់លោកគ្រូ អេភូថងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Dave Leduc
  លោក Dave Leduc

ជាការពិតណាស់ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ ឥឡូវនេះ ធឿន ធារ៉ា កំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក្រោយរូបគេបានបង្ហាញសមត្ថភាពល្អខ្លាំងនៅលើសង្វៀនប្រដាល់ ដោយមួយរយៈចុងក្រោយនេះរូបគេមិនទាន់ស្គាល់បរាជ័យនៅក្នុងការប្រកួតនៅឡើយទេ និងជាពិសេសទើបតែដណ្តើមបានខ្សែក្រវាត់តម្លៃមួយម៉ឺនដុល្លារអាមេរិកមួយ និងឡានទំនើបមួយគ្រឿងពីកម្មវិធីប្រកួតដ៏ធំមួយទៀតផង។

កីឡាករ ធឿន ធារ៉ា
កីឡាករ ធឿន ធារ៉ា

ប៉ុន្តែទោះបីជា ធារ៉ា កំពុងឡើងកូដខ្លាំងបែបនេះក៏ដោយ ក៏ Dave ហាក់មិនញញើតចំពោះអ្នកប្រដាល់រហស្សនាមអ្នកលេងពូថៅដៃដែលមានដើមមកំណើតមកពីខេត្តព្រៃវែងរូបនេះដែរ ខណៈថ្មីៗនេះនៅក្នុងការ Share មួយលើផេករបស់ Dave ផ្ទាល់ មានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា “អ្នកគួរតែជួបគ្នាជាមួយនឹង ធឿន ធារ៉ា” ហើយក្រោយមក Dave បានឆ្លើយតបទៅវិញថា “វាយគឺងាយស្រួលណាស់សម្រាប់ខ្ញុំ”

https://s9.kh1.co/__image/w=334,h=170,q=100/ba/bae4e68c9159d4ab11bceea80da3ce827af5a50f.png

គួរបញ្ជា់ថា Dave បានប្រកាសចូលនិវត្ត៍ពីអាជីពពីកីឡាករប្រដាល់ហើយ បន្ទាប់ពីបញ្ចប់ការប្រកួត ដោយស្មើគ្នាទល់នឹងកីឡាករ ព្រំ សំណាង កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា កន្លងទៅ។

លោក DAVE LEDUC និង ព្រំ សំណាង
លោក DAVE LEDUC និង ព្រំ សំណាង
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T