កម្ពុជា៖ អតីតកីឡាករប្រដាល់ជើងចាស់ និងបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិបគុនខ្មែរ ៨៨៨៨ លោកពេជ្រ សុផាន់ បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា អនាគតនឹងអាចក្លាយជាស្តេចប្រដាល់របស់កម្ពុជា ប្រសិនបើរូបគេជៀសវៀងការថតស្ពត ឬថតកុនច្រើន ហើយប្រឹងប្រែងផ្តោតតែលើការហ្វឹកហាត់មួយមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ធារ៉ា ដែលជាកូនសិស្សរបស់លោកគ្រូអេ ភូថង ឥឡូវនេះកំពុងមានប្រជាប្រិយភាព និងទទួលបានការសារទរពីអ្នកនិយមវិស័យកីឡាករប្រដាល់គុនខ្មែរជាខ្លាំង រហូតមានអ្នកគាំទ្រខ្លះទៀតបានលើកឈ្មោះ ធារ៉ា ថាបច្ចុប្បន្នជាស្តេចប្រដាល់នៅកម្ពុជាទៀតផង បន្ទាប់ពីរូបគេបានផ្តួលកីឡាករបរទេសដល់ទៅ ៣ អ្នកត្រឹមតែមួយរាត្រី កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា កន្លងទៅនៅក្នុងកម្មវិធីគុនខ្មែរ Kun Khmer World Cup និងក្រសោបបានខ្សែក្រវាត់តម្លៃ ១ ម៉ឺនដុល្លារអាមេរិកមួយ និងឡានសេរីទំនើបមួយគ្រឿង។

ក្រោយការប្រកួតខាងលើបញ្ចប់ ធ្វើលោកគ្រូពេជ្រ សុផាន់ ពេលនេះទទួលស្គាល់ថា ធារ៉ា គឺពិតជាកីឡាករល្អគ្រប់ក្បាច់ពិតមែន ពោលគឺទាំងកណ្តាប់ដៃ ទាំងជំហរ និងអាវុធផ្សេងៗទៀតរបស់គាត់ ហើយមួយវិញទៀតលោកជឿជាក់ថា ប្រសិនបើ ធារ៉ា មិនធ្វេសប្រហែស មិនឧស្សាហ៍ថតស្ពត ឬថតកុនច្រើន ហើយផ្តោតតែនៅលើការហ្វឹកហាត់ នោះនៅពេលអនាគត គាត់ប្រាកដជាអាចក្លាយជាស្តេចប្រដាល់ប្រចាំប្រទេសកម្ពុជាម្នាក់ជាក់ជាពុំខាន។
សូមទស្សនាវីដេអូខាងក្រោម៖