លោកគ្រូអេ ភូថងជឿជាក់១០០% ថាធឿន ធារ៉ា នឹងដណ្តើមបានឡាន បន្ទាប់ពីលោកមើលឃើញពីភាពប្រែប្រួលរបស់គេត្រង់ចំណុចនេះ

//s9.kh1.co/9a/9a32d85d98710cee92737d2e9d25fb11ea736a57.jpg
កីទ្បា

 ២២-វិច្ឆិកា-២០២៣ ៤ល្ងាច · ៨ ខែមុន

លោកគ្រូអេ ភូថងជឿជាក់១០០% ថាលើកនេះធឿន ធារ៉ា នឹងបានឡាន បន្ទាប់ពីលោកមើលឃើញពីភាពប្រែប្រួលរបស់គេត្រង់ចំណុចនេះ

កម្ពុជា៖ អតីតស្តេចប្រដាល់របស់កម្ពុជា និងបច្ចុប្បន្នជាគ្រូបង្វឹកនៅក្លិប Galaxy Navatra Eh Phouthong Kun Khmer លោកអេ ភូថងបានលើកឡើងថា លើកនេះគឺលោកជឿជាក់លើ ធឿន ធារ៉ា ដែលជាកូនសិស្សខ្លួន ១០០ ភាគរយ ថារូបគេនឹងដណ្តើមបានឡានពីការប្រកួតនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកអេ ភូថង
លោកអេ ភូថង

ជាការពិតណាស់ នៅថ្ងៃទី ២៣ ខែ វិច្ឆិកាឆាប់ៗខាងមុខនេះ អ្នកលេងកែងពិឃាដធឿន ធារ៉ានឹងត្រូវឡើងសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ Town ដើម្បីប្រកួតទល់នឹងកីឡាករមកពី ៧ ប្រទេសផ្សេងគ្នា ដែលបែងចែកជា២ពូល ជាលក្ខណៈម៉ារ៉ាតុន ហើយនៅក្នុងលក្ខខណ្ឌប្រសិនបើ ធារ៉ា អាចយកឈ្នះការប្រកួតទាំង ៣ ដំណាក់កាល រហូតក្លាយជាជើងឯក នោះរូបគេនឹងទទួលបានរង្វាន់ធំឡាន Pick Up សេរីទំនើបមួយគ្រឿង និងខ្សែក្រវាត់មួយគ្រឿងទៀតតម្លៃ ១ម៉ឺនដុល្លារអាមេរិកពីម្ចាស់ឧបត្ថម្ភ។

លោកអេ ភូថង និងធារ៉ា
លោកអេ ភូថង និងធារ៉ា

យ៉ាងណាមិញ សម្រាប់កីឡាករបរទេសទាំង ៧ រូបគឺបានប្រកាសជាផ្លូវការអស់ហើយ ក្នុងនោះរួមមានកីឡាករមកពីប្រទេស ក្រិច, ប្រេស៊ីល, អ៊ុយក្រែន, អាល្លឺម៉ង់, អ៊ីរ៉ង់, ឆេក និងមីយ៉ាន់ម៉ា។ ខណៈថ្មីៗនេះនៅក្នុងកច្ចសម្ភាសន៍មួយជាមួយអេដមីនណារ៉ាគុនខ្មែរ លោកគ្រូអេភូថងបានមានប្រសាន៍ថា លោកគឺមិនមានការញញើតភ័យខ្លាចជាមួយកីឡាករបរទេសខាងលើឡើយ ហើយជារួមលោកគឺជឿជាក់ ១០០% ថា ធារ៉ា នឹងដណ្តើមបានឡានពីការប្រកួតនេះ ដោយសារតែលើកនេះកីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែងគឺរូបគេមានការប្រឹងប្រែងហ្វឹកហាត់ខ្លាំង រហូតគុណនឹង ២ ឯណោះ។

ធឿន ធារ៉ា
ធឿន ធារ៉ា

សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/f6/f607e0b89dd74c2a496d67a6224add30cf08ad37.jpg

ដឹងប្រវត្តិញាក់សាច់! ចេញទៅដណ្តើមខ្សែក្រវាត់ពិភពលោកនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

 ២៣-កក្កដា-២០២៤ 
 ៩ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T