ចិត្តត្រជាក់ៗម៉ានូ! ម៉ានូ ចេញមុខបង្ហោះសាររិះគន់ខ្លាំងៗបែបនេះ រឿងដាច់ភ្លើងនៅសង្វៀនថោន

//s9.kh1.co/6b/6bd3034efc829ce6fae218cb188f4ee04aa087f2.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ម៉ានូ ចេញមុខបង្ហោះសាររិះគន់ខ្លាំងៗបែបនេះ រឿងដាច់ភ្លើងនៅសង្វៀនម្សិលមិញ

កម្ពុជា៖ អ្នកលេងទម្ងន់យក្ស ម៉ានូ សិល្បៈ បានបង្ហោះសារខ្លាំងៗជុំវិញបញ្ហាដាច់ចរន្តអគ្គិសនីនៅសង្វៀនថោនកាលពីថ្ងៃអាទិត្យកន្លងទៅ ជាពិសេសអ្នករិះគន់មកកាន់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ម៉ានូ សិល្បៈ
កីឡាករ ម៉ានូ សិល្បៈ

ជាការពិតណាស់ ក្នុងការប្រកួតកម្មវិធីឃាដករទាំង ៥ កាលពីថ្ងៃអាទិត្យ ដែលជាការជួបគ្នារវាង ម៉ានូ សិល្បៈ និង កីឡាករតួកគី Muhamat Berrat គឺ មានការចម្រូងចម្រាសគ្នាខ្លាំងមែនទែន ក្នុងនោះនៅក្នុងទឹកទី១ គឺ Berrat បានទាត់ចំប្រដាប់ការពាររបស់ ម៉ានូ ពេញៗរហូតដល់ទៅ ២ដង ដែលធ្វើឲ្យ ម៉ានូ ខឹងខ្លាំងមែនទែន ខណៈ ១៥វិនាទី មុនចប់ការប្រកួតទឹកទី៣ គឺ នៅសង្វៀនមានការដាច់ចរន្តអគ្គសនី ហើយ ការប្រកាសលទ្ធផល គឺ ម៉ានូ បានចាញ់ដោយពិន្ទុ។

https://s9.kh1.co/__image/w=650,h=366,q=100/57/57ef85733c658318cab817c891a624d6ba61f571.png

ក្រោយការប្រកាសលទ្ធផលភ្លាមៗ ម៉ានូ ក៏បានសម្តែងកាយវិការមិនពេញចិត្តចំពោះលទ្ធផលចាញ់បែបនេះ និង បានបង្ហោះសារឲ្យសុំមានការពន្យល់ពីការសម្រេចចិត្តខាងលើ ព្រមទាំងស្នើឲ្យប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម តែម មុឺន ពិនិត្យមើលករណីនេះផងដែរ។ លើសពីនេះទៀតសោត កាលពីម្សិលមិញ ម៉ានូ បានបង្ហោះសារធ្ងន់ៗមួយទៀតថា៖

ហេតុអ្វីដាច់ភ្លើងលើសពី ១០នាទី? ខ្ញុំមិនដែលជួបប្រទះរឿងបែបនេះទាល់តែសោះក្នុងអាជីពរបស់ខ្ញុំ ហើយ គេចង់ឲ្យខ្ញុំបិទមាត់៕

កីឡាករ ម៉ានូ សិល្បៈ
កីឡាករ ម៉ានូ សិល្បៈ
កីឡាករ ម៉ានូ សិល្បៈ
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T