ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្ពុជា៖ អ្នកស្នងទាយាតរបស់លោកគ្រូ អេ ភូថង គឺ អេ អាំម៉ារិនភូថង នឹងត្រូវធ្វើការងារធ្ងន់ហើយ ក្នុងការប្រកួតទល់នឹង កីឡាករថៃ សរក្រាវ ផេតយិនឌី ឬ ពង់សាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ សប្តាហ៍ក្រោយនេះ។

ជាការពិតណាស់ បើយើងនិយាយពីប្រវត្តិដៃគូប្រកួតរបស់ អាំម៉ារិន ខាងលើដែលមានឈ្មោះថា សរក្រាវ បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ កម្ពស់ ១.៨ មានបទពិសោធន៍ច្រើនមែនទែននៅលើសង្វៀន ភាគច្រើនប្រកួតជាលក្ខខណៈ Kick Boxing និង ធ្លាប់ប្រកួតនៅសង្វៀន ONE CHAMPIONSHIP ផងដែរ លើសពីនេះគេក៏ធ្លាប់បានគ្រងខ្សែក្រវ៉ាត់ចំនួន ៧ខ្សែផងដែរ។

តោះប្រិយមិត្តកុំឲ្យខាតពេលយូរ យើងទៅទស្សនាវីដេអូខ្លីៗខ្លះៗពីក្បាចវាយរបស់ ពង់សាក់ ឬ សរក្រាវ ទាំងអស់គ្នា