សូម្បីពិធីករដ៏ល្បីរបស់ UFC ក៏ទាក់ចិត្តខ្លាំងណាស់ដែរ! ថ្មីៗនេះលោក Whitelaw ស្រាប់តែបានបង្ហោះវីដេអូដែលធឿន ធារ៉ា ផ្តួលសៃយុគ និងអមជាមួយការសរសើរលើធារ៉ាពេញៗមាត់បែបនេះទៀត

//s9.kh1.co/12/128de15dd7066875d43105257602be682c9ff2bb.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០២៣ ១ល្ងាច · ៨ ខែមុន

ថ្មីៗនេះលោក Whitelaw ស្រាប់តែបានបង្ហោះវីដេអូដែលធឿន ធារ៉ា ផ្តួលសៃយុគ និងអមជាមួយការសរសើរលើធារ៉ាពេញៗមាត់បែបនេះទៀត

កម្ពុជា៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយអំពីពិធីករដ៏ល្បីឈ្មោះរបស់ UFC ទាំង ២ រូប គឺលោក Andrew Whitelaw និងលោក Cristopher Garridor ដែលបានមកអត្ថាធិប្បាយការប្រកួតនៅក្នុងមហាព្រឹត្តិការណ៍គុនខ្មែរកាលពីថ្ងៃទី ៥ ខែ វិច្ឆិកា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Andrew Whitelaw និងលោក Cristopher Garridor
លោក Andrew Whitelaw និងលោក Cristopher Garridor

យ៉ាងណាមិញ បន្ទាប់ពីពិធីករទាំង ២ បានមកអត្ថាធិប្បាយជាលើកដំបូងនៅក្នុងកម្មវិធីដ៏ធំនាទឹកដីក្នុងប្រទេសកម្ពុជាបែបនេះ ពួកលោកហាក់មានការចាប់អារម្មណ៍ជាខ្លាំងមកលើគុនខ្មែររបស់យើង ហើយមួយវិញទៀតលោកក៏បានចាប់អារម្មណ៍មកលើអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា ខ្លាំងណាស់ដែរ បន្ទាប់ពីរូបគេបានផ្តួលអ្នកប្រដាល់របស់ប្រេស៊ីល Daniel Torres យ៉ាងរហ័សឱ្យសន្លប់នៅក្នុងទឹកទី ២។

ធឿន ធារ៉ា
ធឿន ធារ៉ា

ដោយឡែកថ្មីៗនេះ លោកស្រាប់តែបានបង្ហោះវីដេអូការប្រកួតរបស់ធឿន ធារ៉ាមួយទៀតនៅលើគណនី IG របស់ខ្លួន ដែលនៅក្នុងការប្រកួតនោះគឺ ធារ៉ា បានផ្តួលសៃយុគឱ្យបោះបង់ការប្រកួតនៅទឹកទី ១ នៅក្នុងកម្មវិធី Thai Fight ហើយមួយវិញទៀតលោកថែមទាំងបានភ្ជាប់ជាមួយសារសរសើរធារ៉ាថា " ធឿន ធារ៉ា ពិតជា Rock n Rolla ដ៏ពិតប្រាកដម្នាក់មែន។ ខ្ញុំពិតជាអន្ទះសារណាស់ក្នុងការរង់ចាំទស្សនាការប្រកួតរបស់គាត់ម្តងទៀត។ បុរសម្នាក់នេះគឺជាតារាកំពុងរះរបស់ប្រទេសកម្ពុជា។

ការបង្ហោះរបស់លោក Whitelaw
ការបង្ហោះរបស់លោក Whitelaw

គួរបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆាប់ៗខាងមុខនេះ ធឿន ធារ៉ា នឹងត្រូវមានឈ្មោះប្រកួតនៅក្នុងកម្មវិធីដ៏ធំមួយទៀត ដែលត្រូវប្រកួតទល់នឹងកីឡាករមកពី ៨ ប្រទេសផ្សេងគ្នា ដើម្បីដណ្តើមឡាន Pick Up ខ្លាញ់គោមួយគ្រឿង។

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/f6/f607e0b89dd74c2a496d67a6224add30cf08ad37.jpg

ដឹងប្រវត្តិញាក់សាច់! ចេញទៅដណ្តើមខ្សែក្រវាត់ពិភពលោកនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

 ២៣-កក្កដា-២០២៤ 
 ៩ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T