វាក្យសព្ទសំខាន់ៗដែលប្រើប្រាស់ក្នុងការអនុវត្តអាករលើតម្លៃបន្ថែម

//s9.kh1.co/68/68bee47762aa2f30ae11fddcd04ae2981de9507c.jpg
Khmerhome

 ០២-វិច្ឆិកា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

និយមន័យនៃវាក្យសព្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អ្នកជាប់ពន្ធត្រូវធ្វើការឈ្វេងយល់ ដើម្បីអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបាន ត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

https://s9.kh1.co/__image/w=650,h=488,q=100/68/68bee47762aa2f30ae11fddcd04ae2981de9507c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ និយមន័យនៃវាក្យសព្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អ្នកជាប់ពន្ធត្រូវធ្វើការឈ្វេងយល់ ដើម្បីអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបាន ត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

ជាក់ស្តែង មាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ បានកំណត់នូវនិយមន័យនៃវាក្យសព្ទមួយចំនួនចំពោះការអនុវត្តកាតព្វកិច្ចអាករលើតម្លៃបន្ថែម រួមមាន៖

- ទំនិញ សំដៅដល់ ទ្រព្យរូបីក្រៅពីដីធ្លីនិងប្រាក់កាស

- សេវា សំដៅដល់ ការផ្តល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស

- ការផ្គត់ផ្គង់ទំនិញ សំដៅដល់ ការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញ ទោះបីមានសំណង ឬគ្មាន សំណងក្ដី។ ការផ្គត់ផ្គង់សេវាបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់ទំនិញត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញ

- ការផ្គត់ផ្គង់សេវា សំដៅដល់ ការផ្គត់ផ្គង់ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ ដីធ្លី និងប្រាក់កាសដែលធ្វើឡើងដើម្បីបានទទួលសំណង

ឬគ្មានសំណងក្តី។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់សេវា ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវា

- បុគ្គល សំដៅដល់បុគ្គល ឬក្រុមបុគ្គលដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយនឹងបុគ្គលនោះទាក់ទិន ចំពោះបុគ្គលណាមួយ មានន័យថា៖

• បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី២០ (ម្ភៃ) ភាគរយឡើងទៅលើតម្លៃឬសិទ្ធិបោះឆ្នោត នៃភាគកម្មនៅក្នុងដើមទុនផ្ទាល់ន បុគ្គលដែលលើកយកមកពិចារណា

• មានការគ្រប់គ្រងរួម ឬមាននាយករួមគ្នាជាមួយបុគ្គល

• ជាសមាជិកគ្រួសារ ឬជាសហព័ទ្ធ ឬជាសមាជិកក្រុមគ្រួសារនៃសហព័ទ្ធរបស់បុគ្គល

• បានទិញចាប់ពី៣០ (សាមសិប) ភាគរយឡើងទៅនៃធាតុចេញសរុបរបស់បុគ្គលក្នុងរយៈពេល៣ (បី) ខែបន្តបន្ទាប់ អាករ នៃជំពូកទី៤ សំដៅដល់អាករលើតម្លៃបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T