ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈសេចក្តីជូនដំណឹង កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ជាក់ស្តែងស្ថានភាពបែបនេះនឹងធ្វើឱ្យភ្លៀងជាទូទៅធ្លាក់ថមថយ៖
– រាជធានីនិងបណ្តាខេត្តនានា (50-60% rain of area) កម្រិតទឹកភ្លៀងអាចមាន ពីខ្សោយទៅមធ្យម។
– ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ នឹងអាចមានភ្លៀង( 60% rain of area)៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
