អង់គ្លេស៖ ខ្សែបម្រើការពារសញ្ជាតិម៉ារុក កីឡាករ Sofyan Amrabat បានលើកឡើងថា រូបគេតែងតែមានកូនចិត្តក្នុងការផ្លាស់មកកាន់់ Manchester United ទោះបីជារូបគេត្រូវបាន Liverpool ចង់បានក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កីឡាករវ័យ ២៧ឆ្នាំខាងលើ បានសម្រេចចិត្តចាកចេញពី Fiorentina ដើម្បីផ្លាស់មកចូលរួមជាមួយ Man UTD នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជាមួយនឹងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល អាចទិញផ្តាច់បាន។
ជុំវិញការផ្លាស់មកកាន់ Man UTD គឺ Amrabat បាននិយាយថា៖
មានក្លិបជាច្រើនចង់បានខ្ញុំ ប៉ុន្តែ សម្រាប់ខ្ញុំ គឺ ច្បាស់ហើយ ខ្ញុំជ្រើសយក Man UTD។ ខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនខែ ប៉ុន្តែ វាពិតជាអស្ចារ្យដែលខ្ញុំអាចផ្លាស់មកកាន់ទីនេះ នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ៕

ប្រភព៖ Metro