អុញនោះ! ទើបទិញចូលមកសោះ ឥលូវ PSG មានបំណងសារ៉េ តារាឆ្នើមរូបនេះចេញវិញហើយ

//s9.kh1.co/d5/d5d324ba8ad8e6a0469cdeb940cbc3949505158b.jpg
កីទ្បា

 ២៥-កញ្ញា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

ទើបទិញចូលមកសោះ ឥលូវ PSG មានបំណងសារ៉េ តារាឆ្នើមរូបនេះចេញវិញហើយ

បរទេស៖ កាលពីខែមុនកីឡាករ Ousmane Dembele បានសម្រេចការផ្ទេរ ទៅកាន់ក្លិប Paris Saint-Germain ។ ក្លិបជើងឯកបារាំងបានចាយលុយ៥០លានអឺរ៉ូ ទៅឲ្យ Barcelona សម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/72/723050a3ccfd357043fca8dc5b54788b2892dd90.png

មានការរំពឹងទុកខ្ពស់សម្រាប់ Dembele នៅពេលគាត់មកដល់ ដោយផ្អែកលើទម្រង់ដែលគាត់បានបង្ហាញនៅ នៅទឹកដី Camp Nou នារយៈពេល១២ខែចុងក្រោយនេះ។ យ៉ាងណាមិញ Dembele បានធ្វើការចាប់ផ្ដើមមិនបានល្អនោះទេ ក្នុង៥ប្រកួតដំបូងជាមួយ PSG ដោយរកគ្រាប់បាល់មិនបានហើយ ថែមទាំងមិនមានការបញ្ជូនឲ្យមិត្តរួមក្រុមសម្រេចទីទៀតផង។

យោងតាមសារព័ត៌មាន Daily Mirror (តាមរយៈ MD) ទម្រង់លេងមិនល្អនេះ បានជំរុញឱ្យ PSG ពិចារណាអនុញ្ញាតឱ្យ Dembele ចាកចេញ។ PSG ត្រូវបានគេរាយការណ៍ថា បានបើកចំហក្នុងការអនុញ្ញាតឱ្យកីឡាករវ័យ ២៦ ឆ្នាំចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាដោយមានក្លឹប Arsenal, Tottenham Hotspur និង West Ham United ចាប់អារម្មណ៍ក្នុងការដាក់សំណើ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T