ក្រោយពីមានករណីជំងឺហ្ស៊ីកាដំបូង នៅកម្ពុជា ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសអំពីការជំងឺនេះ

//s9.kh1.co/e8/e825079a144069149e8e7be782babd8e5fa7477b.jpg
សង្គម

 ២៥-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

កាលពីថ្មីៗនេះ ផេកផ្លូវការរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះផ្សាយនៅលើបណ្តាញសង្គមនានា ស្ដីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣។

ភ្នំពេញ៖ កាលពីថ្មីៗនេះ ផេកផ្លូវការរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះផ្សាយនៅលើបណ្តាញសង្គមនានា ស្ដីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលមានផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសហ្ស៊ីកានេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ថែមទាំងអាចឆ្លងពីម្តាយ ទៅកូនកំឡុងពេលពពោះ ក៏ដូចជាសម្រាលផងដែរ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវ ការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈ អប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងលោកវេជ្ជបណ្ឌិត លាង ឬទ្ធី ដែល ជាមន្ត្រីជំនាញ តាមរយៈលេខទូរស័ព្ទ ០១២ ៧១៥ ៦៦៦ ឬអ៊ីម៉ែល rithealeang@gmall.com។  

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T