អ៊េមណាស់! Son យប់មិញស៊ុត២គ្រាប់ល្អដូចផ្កា ជួយឱ្យ Spurs តាមស្មើ Arsenal ២-២(មានវីដេអូ)

//s9.kh1.co/6b/6be8e0010ebb0b615de75a4b0bef21d4a4a3b38a.jpg
កីទ្បា

 ២៥-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

Son យប់មិញស៊ុត២គ្រាប់ល្អដូចផ្កា ជួយឱ្យ Spurs តាមស្មើ Arsenal ២-២(មានវីដេអូ)

បរទេស៖ កាលពីយប់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ម្សិលមិញ ក្រុម Arsenal បានបើកទ្វាកីឡដ្ឋាន Emirates Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១។

មែនទែនទៅខាងក្រុម Arsenal ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Cristian Romero នៅនាទីទី ២៦ និងមួយគ្រាប់ទៀតរកបានដោយ Bukayo Saka នៅនាទីទី ៥៤ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ។ ចំណែក ២ គ្រាប់របស់ Spurs វិញ គឺរកបានដោយ Son Heung-min ទាំង ២ គ្រាប់ គឺនៅនាទីទី ៤២ និង ៥៥។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ ក្រោយឆ្លងកាត់ ៦ ប្រកួត ពួកគេឈ្នះ ៤ និងស្មើ ២ មាន ១៤ ពិន្ទុ ដោយឡែក Spurs វិញ គឺកំពុងឈរនៅលេខរៀងទី ៤ ក្រោយឆ្លងកាត់ ៦ ប្រកួត ពេលនេះមានពួកគេមាន ១៤ ពិន្ទុដូចគ្នា។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T