តោះមកទស្សនាសមត្ថភាព ចន្ធា បង្ហាញខ្លួនលើកដំបូងនៅលីគទី២កាតាយប់មិញ ខណៈ Al-Shahania លត់ Al Waab ២-០(មានវីដេអូ)

//s9.kh1.co/79/79bc3af04697cc2ca95b973ded2401d9971cdbb5.jpg
កីទ្បា

 ២៣-កញ្ញា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

តោះមកទស្សនាសមត្ថភាព ចន្ធា បង្ហាញខ្លួនលើកដំបូងនៅលីគទី២កាតាយប់មិញ ខណៈ Al-Shahania លត់ Al Waab ២-០(មានវីដេអូ)

បរទេស៖ កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ យប់មិញនេះខ្សែប្រយុទ្ធរបស់កម្ពុជា កីឡាករ សៀង ចន្ធា បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម Al-Shahania នៅក្នុងការប្រកួតទល់នឹងក្រុម Al Waab នៃក្របខណ្ឌលីគទី ២ របស់ប្រទេស កាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=402,q=100/d3/d3b306e5856feb7b9abc49e6089d62a38fbf84ee.png

នៅក្នុងការប្រកួតខាងលើ ក្រុម Al-Shahania របស់ ចន្ធា បានទទួលជ័យជម្នះទៅលើក្រុម Al Waab ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងនោះ ២ គ្រាប់របស់ Al-Shahania គឺរកបានដោយកីឡាករ Abdulrahman Massaad នៅនាទីទី ១៥ និងកីឡាករ Mohamed Ismail រកបាននៅនាទីទី ៨៩។

ចន្ធា ត្រូវបានគ្រូបង្វឹកផ្លាស់ប្តូរចូលនៅនាទីទី ៦២ ស្របពេលដែលក្រុម Al-Shahania កំពុងនាំមុខគូប្រកួតក្នុងលទ្ធផល ១ ទល់នឹង ០ លុះបន្ទាប់មកទៀត ដ្បិតអតីតកីឡាកររបស់ បឹងកេត រូបនេះមិនបានស៊ុតបញ្ចូលទី ឬក៏ assist ក៏ពិតមែន ប៉ុន្តែរូបគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុមរបស់គេរកបានគ្រាប់ទី ២ រហូតដល់បញ្ចប់ការប្រកួត ពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។

គួរបញ្ជាក់ថា ក្រុម Al-Shahania បច្ចុប្បន្ន កំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់ប្រកួតដំបូង ពួកគេមាន ៣ ពិន្ទុពេញ និងមានគ្រាប់ចំណេញក្នុងដៃចំនួន ២ គ្រាប់។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T