ថៃ៖ អ្នកប្រដាល់ថៃកីឡាករ ស៊ុបពើឡេក បានបញ្ចប់កំណត់ត្រាមិនចាញ់សោះចំនួន ៩ ប្រកួតជាប់គ្នារបស់ រដថាំង នៅលើរង្វៀន ONE Championship ក្រោយរូបគេទទួលបានជ័យជម្នះកាលពីយប់ថ្ងៃ សុក្រ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ យប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅសង្វៀន ONE Championship យប់មិញ បានរៀបចំការប្រកួតដ៏កក្រើក ដែលជាការជួបគ្នារវាងម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ ស៊ុបពើឡេក ទល់នឹងមនុស្សយន្ត រដថាំង ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Mauy Thai World Champion ខណៈក្រោយបញ្ចប់ការប្រកួត ៣ ទឹកពេញ ស៊ុបពើឡេក បានទទួលជ័យជម្នះលើ រដថាំង ដោយពិន្ទុ។
នៅទឹកទី ១ រដថាំង បានប្រើកែងវាយឱ្យ ស៊ុបពើឡេក បែកចំថ្ងាសយ៉ាងធំ ហើយរូបគេបានព្យាយាមវាយសន្ធាប់បន្ថែមទៀត ដែលធ្វើឱ្យ ស៊ុបពើឡេក មានការពិបាកយ៉ាងខ្លាំងក្នុងការវាយចេញ ប៉ុន្តែនៅទឹកទី ២ ស៊ុបពើឡេកហាក់ធ្វើបានល្អជាងវិញ ដោយវាយឱ្យ រដថាំង ត្រូវលោកអាជ្ញាកណ្តាលរាប់ម្តង។ ហើយតាមរយៈការរាប់នេះហើយ ទើបធ្វើឱ្យគេសន្មត់ថា ស៊ុបពើឡេក គឺទទួលបានពិន្ទុជ័យជម្នះពីចៅក្រមនៅត្រង់ចំណុចនេះ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖