កម្ពុជា៖ អ្នកលេងកណ្តាប់ដៃ ធន់ រិទ្ធ បានបង្ហាញអំពីការតាំងចិត្តយ៉ាងមុតមាំក្នុងជំនួបសងសឹងទល់នឹង កីឡាករថៃ សាមី បានឆាមេក និង ជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅថ្ងៃទី៣ ខែ កញ្ញា ខាងមុខនេះ អ្នករៀបចំកម្មវិធីបានសម្រេចគោលបំណងរបស់ ធន់ រិទ្ធី ក្នុងការផ្តល់ឱកាសឲ្យរូបគេសងសឹក សាមី ជាថ្មីម្តងទៀត បន្ទាប់ពីកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះធ្លាប់បរាជ័យដោយសន្លប់ម្តងកាលពីខែមិនា កន្លងទៅនេះ ហើយ សម្រាប់ជំនួបសងសឹកម្តងនេះ ក៏មានការដាក់ដណ្តើមខ្សែក្រវ៉ាត់គ្រុងគុនខ្មែរផងដែរ។
ទាក់ទងនឹងជំនួបខាងលើ ធន់ រិទ្ធ បាននិយាយយ៉ាងជឿជាក់ដូច្នេះថា៖
លើកនេះខ្ញុំជឿជាក់លើខ្លួនឯង ១០០/១០០០។ មួយតួខ្លួនខ្ញុំពង្រឹងទាំងអស់ មិនថាពោះ មិនថាមុខ ខ្ញុំពង្រឹងទាំងអស់ ទី១ដើម្បីសងសឹក ទី២ដើម្បីឈ្នះចិត្តហ្វេនៗ ទី៣ ដើម្បីខ្សែក្រវ៉ាត់ និង ទី៤ ដើម្បីគ្រូ និង គ្រួសារ។ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដរាបណាខ្ញុំឈរបានដឹងតែល្អមើល។ ខ្ញុំជឿជាក់លើខ្លួនឯង៕ តែគោះជើងទោង ខ្ញុំដឹងតែវាយហើយ៕
