ក្នុងឱកាសអបអរខួប 5 ឆ្នាំនេះ ជើងឯកស្មាតហ្វូនកម្រិតថវិកាថ្មី realme C51 ចេញលក់ជាពិសេសក្នុងតម្លៃត្រឹមតែ 149$ ជា Leap Up Product ជាមួយទំហំផ្ទុកធំ 128GB សាកថ្មលឿន 33W និងកាមេរ៉ា 50MP

//s9.kh1.co/8d/8d7591ace8591c9d15780bae3f12ffc1a88946b8.jpg
បច្ចេកវិទ្យា

 ១៥-សីហា-២០២៣ ១ល្ងាច · ៩ ខែមុន

ក្នុងឱកាសអបអរខួប 5 ឆ្នាំនេះ realme ដែលជាប្រេនស្មាតហ្វូន​រីកចម្រើនលឿនជាងគេលើពិភពលោក ទើបតែប្រកាសចេញលក់ realme C51 ដែលជាស្មាតហ្វូនស្នងតំណែងជើងឯករបស់ C Series នៅទីផ្សារកម្ពុជា។

ភ្នំពេញ៖ ក្នុងឱកាសអបអរខួប 5 ឆ្នាំនេះ realme ដែលជាប្រេនស្មាតហ្វូន​រីកចម្រើនលឿនជាងគេលើពិភពលោក ទើបតែប្រកាសចេញលក់ realme C51 ដែលជាស្មាតហ្វូនស្នងតំណែងជើងឯករបស់ C Series នៅទីផ្សារកម្ពុជា។ realme C51 បង្ហាញភាពកាន់តែនាំមុខគេក្នុងនាមជា Leap Up Product ប្រចាំខួប 5 ឆ្នាំសម្រាប់ស្មាតហ្វូនកម្រិតថវិកា ដោយមានរួមបញ្ចូលនូវលក្ខណៈពិសេសលេចធ្លោជាងគេគ្រប់ផ្នែកក្នុងតម្លៃលក់ត្រឹមតែ 149 ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=249,q=100/92/92d9cfb897b5c7cc9d550d5826a57ad00eca96d4.png

ដោយធ្វើតាមពាក្យសន្យានៃការប្តេជ្ញារបស់ realme "No leap, no launch" ស្មាតហ្វូន C51 បន្តផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ក្នុងមុខងារបួនផ្នែក។ ក្នុងនាមជាអ្នកបំបែករនាំងបច្ចេកវិទ្យា C51 បំពាក់កាមេរ៉ា 50MP ដែលជាកាមេរ៉ានាំមុខគេក្នុងកម្រិតតម្លៃនេះ ទំហំផ្ទុកធំជាងគេរហូតដល់ 4GB+4GB+128GB និងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ជាមួយនឹងការរចនាដ៏ភ្លឺចែងចាំងទាន់សម័យ។

https://s9.kh1.co/__image/w=650,h=366,q=100/93/93debcc085f05e96ecd9d1e186dff6635ac70afa.png

ស្មាតហ្វូនលំដាប់ថវិកាបំបែករនាំងបច្ចេកវិទ្យាជាមួយលក្ខណៈពិសេសឈានមុខគេទាំង 4

តាមរយៈការយល់ដឹងយ៉ាងពេញលេញពីអ្វីដែលអ្នកប្រើស្មាតហ្វូនកម្រិតថវិកាយកចិត្តទុកដាក់បំផុត realme C51 បានផលិតឡើងដើម្បីឱ្យអ្នកប្រើប្រាស់លែងមានការបារម្ភពីទំហំផ្ទុកដោយមានទំហំផ្ទុកដ៏ធំរហូតដល់ 128GB នៅក្នុងកម្រិតតម្លៃនេះ។

ជាមួយនឹងបច្ចេកវិទ្យា Dynamic RAM Expansion Technology ស្មាតហ្វូន realme C51 អាចពង្រីក RAM ទំហំ 4GB បន្ថែម 4GB ទៀត ដើម្បីផ្តល់ភាពរីករាយ ជាមួយបទពិសោធន៍ដូច 8GB ហើយអាចឱ្យអ្នកប្រើប្រាស់កាន់តែរលូន។ លើសពីនេះទៅទៀត C51 អាចដាក់ស៊ីមកាត Nano 2 និងកាត MicroSD 1 ក្នុងពេលតែមួយ ហើយការបន្ថែមទំហំផ្ទុកបានរហូតដល់ 2TB។

https://s9.kh1.co/__image/w=650,h=650,q=100/93/9346d6bc98383e6248c4fb97bd7252c8a9014c76.png

នៅក្នុងផ្នែកកាមេរ៉ា realme C51 មានកាមេរ៉ាគោលទំហំ 50MP ល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ F/1.8 រួមជាមួយនឹងកញ្ចក់លែន 5P ដែលធ្វើឱ្យការថតរូបច្បាស់ HD ទោះបីជាវាស្ថិតក្នុងកម្រិតថវិកា។ ជាមួយនឹងគុណភាពខ្ពស់ អ្នកអាចទទួលបានភាពងាយស្រួល ក្នុងការថតផ្តិតយកភាពលម្អិតច្បាស់បំផុតនៃរូបភាព និងរក្សាពេលវេលាដ៏អស្ចារ្យនៅក្នុងជីវិត។ C51 ក៏មានកាមេរ៉ា Selfie ទំហំ 5MP នៅខាងមុខផងដែរ។ លើសពីនេះ C51 អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាពក្នុងស្ទាយ​ ដែលពួកគេពេញចិត្ត ជាមួយនឹងមុខងាររូបភាពប្រកបដោយភាពច្នៃប្រឌិតជាច្រើនប្រភេទ។

https://s9.kh1.co/__image/w=650,h=650,q=100/15/15f7a1ebae149b36e81a36a98a84004b954bd17f.png
https://s9.kh1.co/__image/w=650,h=490,q=100/d9/d96c5cd4ede0a50af797959fa97f78efef86311f.jpg

នេះគឺជាយុគសម័យសាកថ្មលឿននៃ realme C ស៊េរី ហើយអ្នកប្រើប្រាស់ក៏អាចទទួលបានបទពិសោធន៍ជាមួយនឹងការសាកថ្មលឿនបំផុត 33W SUPERVOOC របស់ C51 ស្ថិតក្នុងកម្រិតតម្លៃនេះ ដែលចំណាយពេលត្រឹមតែ 28 នាទី សាកបាន 50% ។ ​​ បើប្រៀបធៀបទៅនឹងការសាកថ្ម 10W ជំនាន់មុនរបស់វា C31 ស្មាតហ្វូន C51 បានបង្កើនល្បឿនសាករបស់វាដល់ទៅ 100% ។ ជាមួយនឹងថាមពលថ្ម 5000mAh ដ៏ធំ C51 ផ្តល់នូវការសាកថ្មដោយគ្មានកង្វល់ ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ប្រចាំថ្ងៃកាន់តែប្រើសើរ។

https://s9.kh1.co/__image/w=650,h=650,q=100/97/978e999cd780258cc1357e975f8a08f566c74831.png

realme C Series មានគោលបំណងក្លាយជាអ្នកនាំមុខគេនៃការរចនាសម្រាប់ស្មាតហ្វូនកម្រិតថវិកា ដែលអាចនិយាយថា អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍ C51 ជាមួយនឹងការរចនាដ៏ល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ។ C51 ផ្តល់នូវភាពងាយស្រួលក្នុងការកាន់នៅក្នុងដៃ ជាមួយនឹងគែមស្តើងជ្រុងរបស់វា។ តួខ្លួនស្ដើង 7.99មម រចនាឡើងជាមួយនឹងការរចនាបែបទាន់សម័យភ្លឺចែងចាំង ដែលមានពីរពណ៌គឺ Mint Green និង Carbon Black។ ការលាយបញ្ចូលគ្នានៃវាយនភាពផ្សេងៗគ្នា បង្កើតភាពលម្អិតដ៏សម្បូរបែបនិងរស់រវើក ធ្វើឱ្យការរចនាទាំងមូលកាន់តែមានភាពលេចធ្លោ និងទាន់សម័យ។

https://s9.kh1.co/__image/w=650,h=650,q=100/cd/cd3fffd95dec13b8b6162d3b73baf6c5d21e54f1.png

realme C51 បំពាក់អេក្រង់ពេញកម្រិតខ្ពស់ 6.74" 90Hz និង Mini Capsule

នៅផ្នែកខាងមុខរបស់ realme C51 បំពាក់អេក្រង់លាតពេញទំហំ 6.74" 90Hz ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 560nits និងមានកាមេរ៉ាតំណក់ទឹកផ្នែកខាងលើ ដែលនាំឱ្យបទពិសោធន៍នៃការទស្សនាកាន់តែមានផាសុកភាព។ អ្នកប្រើប្រាស់ក៏អាចទទួលបានបទពិសោធន៍ដំបូងនៃ Dynamic Island របស់ Android ផងដែរ គឺ Mini Capsule នៅលើ C51 ដែលសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងការបង្ហាញ និងរុំជុំវិញកាមេរ៉ាខាងមុខសម្រាប់ការជូនដំណឹង។ វាអាចបង្ហាញពណ៌ផ្សេងគ្នានៃពន្លឺរបស់វានៅក្នុងស្ថានភាពថ្មចំនួន៣ - សាកពេញមានពណ៌បៃតង  កំពុងសាកថ្មមានពណ៌ខៀវ និងថ្មសល់កម្រិតទាប មានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍មុខងារពីរបន្ថែមទៀតនៃការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាននៃការដើរ។

លើសពីនេះទៀត C51 ត្រូវបានបំពាក់ដោយឧបករណ៍បំពងសម្លេង UltraBoom, ស្កេនក្រយៅដៃចំហៀងរហ័ស។ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ប្រើប្រាស់យូរអង្វែង realme C51 ប្រកាន់ខ្ជាប់នូវការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីនាំមកនូវគុណភាពកម្រិតស្មាតហ្វូនលំដាប់កំពូល។ ក្នុងនាមជាអ្នកបំបែករនាំងបច្ចេកវិទ្យាស្មាតហ្វូនកម្រិតថវិកា realme C51 ផ្តល់នូវលក្ខណៈពិសេសនាំមុខចំនួនបួនដែលលើសពីការរំពឹងទុក ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងបង្ហាញពីស្មារតីនៃ "ជើងឯក" ជា Leap Up Product ក្នុងឱកាសអបអរខួប​ 5 ឆ្នាំរបស់ realme។ ស្របគ្នានឹងការចេញលក់ស្មាតហ្វូន C51 នេះ ក្រុមហ៊ុន realme ក៏នឹងមានរៀបចំកម្មវិធីអបអរខួប​ 5 ឆ្នាំជាមួយអតិថិជននិងអ្នកគាំទ្រដោយចាក់បញ្ចាំងភាពយន្តខ្នាតខ្លី រឿង «ដេញតាមព្រះអាទិត្យ (Chasing the Sun)» និង «​ស៊ីមហ្វូនីគ្មានសំឡេង( Silent symphony) ដែលជាសាច់រឿងពិតដកស្រង់ពីជីវិតហ៊ានដើរតាមក្តីស្រមៃ (Dare to Leap) ក្នុងសហគមន៍របស់អ្នកគាំទ្រ realme។ ភាពយន្តនេះត្រូវបានដឹកនាំថតដោយអ្នកដឹកនាំរឿងលំដាប់ហូលីវូដ ដែលជាអ្នកឈ្នះពានរង្វាន់អន្តរជាតិផ្នែកភាពយន្តពីកម្មវិធី Student Academy Award៕

https://s9.kh1.co/__image/w=650,h=407,q=100/4d/4d6600832dcfc2610f6f59078237db9c7400b96b.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T