ក្រុមហ៊ុន​ FUN Entertainment និងក្រុមហ៊ុន New Link Marketing Pte Ltd,. (Revlon Cambodia) បានរៀបចំកម្មពិធីចុះហត្ថលេខាព្រមព្រៀងសហការគ្នា!

//s9.kh1.co/4c/4c85b76ad455fe1218b9cb00ed30d95994504845.jpg
សង្គម

 ១៤-កក្កដា-២០២៣ ៨ល្ងាច · ៩ ខែមុន

នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ2023 ក្រុមហ៊ុន​ FUN Entertainment និងក្រុមហ៊ុន New Link Marketing Pte Ltd,. (Revlon Cambodia) បានរៀបចំកម្មពិធីចុះហត្ថលេខាព្រមព្រៀងទៅលើការសហការ។

ភ្នំពេញ៖ នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ2023 ក្រុមហ៊ុន​ FUN Entertainment និងក្រុមហ៊ុន New Link Marketing Pte Ltd,. (Revlon Cambodia) បានរៀបចំកម្មពិធីចុះហត្ថលេខាព្រមព្រៀងទៅលើការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នៅក្នុងភោជនីយដ្ឋាន Ming Min ដែលមានការចូលរួមពី ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរដែលមានដូចជា លោក Jayden WU នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Fun Entertainment និងលោកជំទាវ ចាន់ ភារី អគ្គនាយិកាប្រចាំក្រុមហ៊ុន New Link Marketing Pte Ltd,. (Revlon Cambodia)។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះក្រុមហ៊ុន FUN Entertainment បានបង្កើតនូវកម្មវិធីថ្មីមួយឈ្មោះថា The Rap Fighter ដែលមានការសហការ និងគាំទ្រដោយ Revlon Cambodia ដែលជាអ្នកឧបត្ថមផ្តាច់មុខនៅក្នុងកម្មវិធីនោះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/4c/4c85b76ad455fe1218b9cb00ed30d95994504845.jpg

នៅក្នុងកម្មវិធីលោក Jayden WU បានបង្ហាញចំណាប់អារម្មណ៍ថា “លោកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការ ជាមួយក្រុមហ៊ុន Revlon Cambodia ដែលរួមមានកម្មវិធីដ៏អស្ចារ្យជាច្រើនដូចជា "The Rap Fighter" និងធីតា​​​​​​​​​ឯកសង្ក្រាន្ត រដូវកាលទី 5 ក៏ដូចជាការសហការលើម៉ាកយីហោផ្សេង​​ទៀត និងការផ្សព្វផ្សាយតាមអ៊ីនធឺណិត។ រាល់គំនិតផ្តួចផ្តើមទាំងអស់នេះនឹងនាំមកនូវការភ្ញាក់ផ្អើល និងការកម្សាន្តកាន់តែសម្បូរបែបដល់ទស្សនិកជនរបស់យើងផងដែរ។ ក្នុងនាមជានាយកប្រត្តិបត្ត នៃក្រុមហ៊ុន FUN Entertainment គោលដៅរបស់យើងជាចំបង គឺផ្តល់ជូនគុណភាព និងមាតិកាកម្សាន្តថ្មីៗប្រកបដោយភាពចម្រុះ។ ក្រុមហ៊ុន Revlon Cambodia គឺជាដៃគូដ៏ល្អឥតខ្ចោះរបស់យើង ជាមួយនឹងជំនាញ បទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងផ្នែកសម្រស់ Fashion និងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ យើងក៏នឹងពង្រឹងភាពជាដៃគូរបស់យើងតាមរយៈ ការសហការ និងការផ្សព្វផ្សាយតាមរយៈអ៊ីនធឺណិត ក៏ដូចជាបង្កើតឱកាសកាន់តែច្រើនជាមួយគ្នា។

https://s9.kh1.co/__image/w=650,h=434,q=100/75/752f1da2d026276171a86c32689611ef08a77182.jpg
https://s9.kh1.co/__image/w=650,h=434,q=100/89/89f4d6da6127f5af7a0782b08ba3be32f459ae70.jpg
https://s9.kh1.co/__image/w=650,h=434,q=100/da/da6f1a551832569821f16ff3e5ebf3850bc626ee.jpg

ជាចុងក្រោយ លោកក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Revlon Cambodia សម្រាប់ការគាំទ្រ ហើយយើងទាំងអស់គ្នា នឹងទន្ទឹងរង់ចាំនូវការនាំយកភាពអស្ចារ្យថ្មីមួយមកកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f63a2885a819d21842752ffb67c2b1501c67d266.jpg
https://s9.kh1.co/__image/w=650,h=434,q=100/20/2063c99b005f20e6f924be67f7ed184bdfba2876.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b621307630e094b31b1973a9c03f4f1d656fba3.jpg

គួរបញ្ជាក់ទៀតថា ក្រៅពីកម្មវិធី The Rap Fighter ក្រុមហ៊ុន​ FUN Entertainment និងក្រុមហ៊ុន New Link Marketing Pte Ltd,. (Revlon Cambodia) នឹងមានគំរោងសហការគ្នាក្នុងកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី5 ផងដែរ ដែលកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី5 និងត្រៀមរៀបចំនាពេលឆាប់នេះ ក្រៅពីនោះ ក្រុមហ៊ុនទាំងពីរមានគម្រោងសហការគ្នា ក្នុងការប្រើប្រាស់សេវាកម្មផលិតវីដេអូ និងការផ្សព្វផ្សាយផ្សេងៗពីក្រុមហ៊ុន​ FUN Entertainment។ ក្រុមហ៊ុន FUN Entertainment មានសេវាកម្មធំៗ៣ ដែលផ្តោតសំខាន់លើ៖

• Production [ការផលិត]

- ការផលិតវីដេអូពាណិជ្ជកម្ម ការផលិតវីដេអូផ្សព្វផ្សាយ ផលិតកម្មវីដេអូចម្រៀង បុគ្គលិកផលិតកម្ម ការថតរូប ក្នុង និងក្រៅ studio។

• Branding [ម៉ាកយីហោ]

-ការរៀបចំកម្មវិធី ឬ ព្រឹត្តិការណ៍ និមិត្តសញ្ញាស្លាកយីហោ រចនាposter រចនាផ្លាកយីហោតាមដែលអ្នកចង់បាន យុទ្ធសាស្ត្រទីផ្សារ ទីផ្សារឌីជីថល ថតផ្សាយពាណិជ្ជកម្ម អ្នករៀបចំកម្មវិធីទូរទស្សន៍

•Artist [សិល្បៈករ]

- Brand Ambassador/s ផ្សព្វផ្សាយផលិតផល Influencer KOL/s ពិធីករ ពិធីការិនី តារាសម្តែង។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T