វិធានការការពារជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ពីថ្នាំបាញ់មូស រ៉េងជឺ!

//s9.kh1.co/14/1432d049a2bea5b0e298a987e81209ce6d96557d.jpg
យល់ដឹង

 ២០-មិថុនា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

រដូវភ្លៀងធ្លាក់ (រដូវវស្សា) បានចាប់ផ្តើមចូលមកដល់ សំបូរទៅដោយទឹកដក់​ បង្ករឲ្យកើតសត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺដ៏សាហាវដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និងជាពិសេសជំងឺគ្រុនឈីក ដោយមិនរើសថាជាកុមារ ឬមនុស្សធំឡើយ។

ភ្នំពេញ៖ រដូវភ្លៀងធ្លាក់ (រដូវវស្សា) បានចាប់ផ្តើមចូលមកដល់ សំបូរទៅដោយទឹកដក់​ បង្ករឲ្យកើតសត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺដ៏សាហាវដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និងជាពិសេសជំងឺគ្រុនឈីក ដោយមិនរើសថាជាកុមារ ឬមនុស្សធំឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=446,q=100/79/7983fbed00cd73f4614b68161392fba7a6664229.jpg

ដូច្នេះសូមបងប្អូនកុំមើលរំលង ឬធ្វេសប្រហែសអំពីការការពារពីសត្វមូស!​​ ដោយអនុវត្តវិធីការពារឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

- រស់នៅក្នុងបរិស្ថានស្អាត
- បើកទ្វារ បង្អួចផ្ទះ ឲ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីបណ្តេញមូសខ្លា
- បំបាត់ប្រភពដង្កូវទឹកមូសខ្លា (ប្រមូលរាល់វត្ថុដក់ទឹកបាន កម្ទេច ឬកប់ចោល)
- បំបាត់ជំរកមូស (បំបាត់គម្ពោតព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ)
- កុំគេងនៅទីងងឹតនាពេលថ្ងៃ(បើគេងត្រូវគេងក្នុងមុង ឬប្រើធូបមូសការពារ)
- កុមារ និងមនុស្សចាស់ត្រូវស្លៀកពាក់ខោអាវដៃវែង ដើម្បីការពារកុំឲ្យមូសខ្លាខាំ
- ត្រូវដាក់ថ្នាំអាបែតក្នុងអាងទឹក ពាងទឹក ឬវត្ថុផ្ទុកទឹកជាដើម
- បំបាត់មូសចង្រៃដោយប្រើផលិតផលរ៉េងជឺ (អ្នកជំនាញខាងសម្លាប់សត្វមូស និងរាល់សត្វល្អិតចង្រៃ) ដែលជារអង្គរក្សដ៏ល្អបំផុត សម្រាប់ការពារគ្រួសាររបស់លោកអ្នកពី​ជម្ងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈីក​។

https://s9.kh1.co/__image/w=650,h=370,q=100/30/3029345fb7930e7ba5b7e3b878d3781e3b9616f9.jpg
https://s9.kh1.co/__image/w=650,h=369,q=100/0c/0ce245090d0cf89f563f3fe2116d011791d32eca.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T