កាន់តែចូលកៀកថ្ងៃ! The Voice Cambodia វគ្គ Blind Audition ចាក់ផ្សាយឲ្យទស្សនាថ្ងៃអាទិត្យនេះហើយ!

//s9.kh1.co/34/3404d491fb3cfdcc39b1107f09cd9c38eb36066b.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ហើយ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition។

ភ្នំពេញ៖ ការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ហើយ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition យ៉ាងពិតប្រាកដហើយដែលនឹងចាប់ផ្តើមចាក់ ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=319,q=100/db/dbc0bfdf40466e87e3923753bce8c2bed3dcd85a.jpg

ត្រៀមទទួលយកទស្សនីយភាពថ្មី និងអស្ចារ្យពីកម្មវិធីប្រឡងចម្រៀងដ៏ល្បីរន្ទឺមួយនេះ ដោយមានគ្រប់រសជាតិទាំងអស់ មានទាំងសប្បាយ រំភើប ក្តុក ក្ដួល និងការខកចិត្ត អារម្មណ៍រំភើបមិននឹកស្មានដល់ របស់បេក្ខជនរដូវកាលថ្មីដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ និងទឹកដមសម្លេង និងសម្រែករាជសីនៃសម្លេងរបស់បេក្ខជននីមួយៗ។

យ៉ាងណាមិញមានបេក្ខជនមួយចំនួនក៏ធ្លាប់បរាជ័យក្នុងកម្មវិធីជាច្រើនកន្លងមក ហើយសន្សំសមត្ថភាពជាថ្មីមកប្រកួត ហើយក៏មានបេក្ខជនមួយចំនួនជាតារាសម្ដែង ឬតារាចម្រៀងចូលរួមប្រកួតផងដែរ តែកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ជាកម្មវិធីមួយដែលផ្ដោតសំខាន់ខ្លាំងទៅលើសម្លេងតែមួយគត់។

https://s9.kh1.co/__image/w=380,h=387,q=100/ce/ceb62b1b1956c7f9c95894dbc8264bc6f20b88b3.jpg

មានតែសម្លេងល្អ សម្លេងខ្លាំង សម្លេងដែលមានភាពជឿជាក់ប៉ុណ្ណោះដែលអាចធ្វើអោយកៅអីរបស់គណៈកម្មការឬគ្រូបង្វឹកអាចបង្វិលបាន។ ហើយសង្គ្រាមពាក្យសម្តីរបស់គ្រូបង្វឹកដែលមានប្រជាប្រិយភាពទាំង ៤ នឹងកើតឡើងជាថ្មី រង្គើឆាកនៅក្នុងរដូវកាលទី៣នេះ។ តើបេក្ខជនរូបណាដែលមានសម្លេងល្អពិតប្រាកដ ស្រែកបានខ្ពស់ ពីរោះ អាចបត់បែនគ្រប់វគ្គគ្រប់វិញ្ញាសារ ដែលកម្មវិធីតម្រូវ ហើយឆ្លងផុតឆ្ពោះទៅដណ្ដើមបានពានរង្វាន់ដើម្បីក្លាយជាតារាចម្រៀងកុងត្រាថ្មី ហើយអាចលើកមុខមាត់គ្រូបង្វឹករបស់ខ្លួន?

https://s9.kh1.co/__image/w=650,h=813,q=100/8d/8dfdc6fafbded4915ca7fd59191e848b13db36ec.jpg

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition យ៉ាងពិតប្រាកដហើយដែលនឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៣ នៅវេលាម៉ោង៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T