នាឡិកាម៉ាក DUCATI របស់អ៉ីតាលី បានមកដល់កម្ពុជាហើយ!

//s9.kh1.co/2f/2ff29ccd7f63aace9fb726d0cfd4f3fbd8fe05a7.jpg
បច្ចេកវិទ្យា

 ៣១-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40 ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50 ឆ្នាំ នៃម៉ាក Timberland។

ភ្នំពេញ៖ ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40 ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50 ឆ្នាំ នៃម៉ាក Timberland។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន៖  Swiss Military, Kenneth Cole, Ducati … ជាដើម។

ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI  ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI Corse មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជាបានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/65/653e4d8441d5af6ea38e85d1cc1e32a23ac4f6c0.jpg
https://s9.kh1.co/__image/w=650,h=650,q=100/fe/fe7f8b5e0b73649db4c51431530de1e95394f688.jpg

DUCATI គឺជាក្រុមហ៊ុនផលិតម៉ូតូធំ ដែលមានដើមកំណើតតាំងពីឆ្នាំ 1926 ដោយលោក Antonio Cavalieri Ducati ។ មានទីស្នាក់ការក្រុមហ៊ុននៅទីក្រុង Bologna ប្រទេសអ៉ីតាលី។

រហូតមកដល់ខែ កក្កដា ឆ្នាំ 2012 ក្រុមហ៊ុនផលិតរថយន្តទំនើប AUDI AG ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Volkswagen Group របស់ប្រទេសអាឡឺម៉ង់ បានទិញយកភាគហ៊ុន 100% របស់ DUCATI តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនក្នុងប្រទេសអ៊ីតាលី គឺក្រុមហ៊ុន Automobili Lamborghini ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័រ ដ៏ល្បីល្បាញលើពិភពលោក។

ក្នុងឆ្នាំ 2020 DUCATI បានចាប់ផ្ដើមផលិតនាឡិកា ម៉ាក DUCATI Corse និងគ្រឿង Accessories ដូចជា កាបូបលុយ គ្រឿងអលង្ការ ប៊ិក បន្តោងសោរ ជាដើម។ល។ DUCATI Corse បានរចនានាឡិកាដៃរបស់ពួកគេ ឱ្យមានភាពទាក់ទាញ និងមានភាពស្វាហាប់ ហើយនាឡិកានីមួយៗមានរូបរាងពិសេស និងប្លែកពីគេ។ ម៉ូដែល​នាឡិកា​ភាគច្រើន​បានរចនាផ្សំ​នៃ​ពណ៌​ក្រហម ដែលជានិមិត្តសញ្ញា​​ម៉ាក​យីហោ ​របស់ DUCATI។ នាឡិកាទាំងអស់សុទ្ធតែមានរូបរាងទាន់សម័យ និងភាពទាក់ទាញ ដែលធ្វើអោយ DUCATI មានភាពលេចធ្លោ និងក្លាយជាគ្រឿងសម្រាប់ពាក់ដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រលាញ់ម៉ូតូម៉ាក DUCATI ឬអ្នកដែលចូលចិត្តម៉ូតូធំ (Riders) ទាំងឡាយ។

DUCATI Corse ជានាឡិការបស់ប្រទេសអ៉ីតាលី និងជាម៉ាកសញ្ញា តំណាងឲ្យភាពជោគជ័យ កិត្យានុភាព និងការប្រកួតប្រជែងដ៏អស្ចារ្យ។

https://s9.kh1.co/__image/w=650,h=366,q=100/45/45545374ebc6d9c1f799c4ca905d4d2e796d26a7.jpg

សូមអរគុណដល់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស នាពេលកន្លងមក ដែលជាកម្លាំងចិត្តក្នុងការជួយជម្រុញដល់ក្រុមហ៊ុនយើងខ្ញុំ នាំចូលនៅផលិតផលសុទ្ធម៉ាកល្បីៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។

ចំពោះម៉ាកដែលក្រុមហ៊ុនយើងខ្ញុំ បាននាំចូលកន្លងមករួមមានដូចជា ROMANSON, J.ESTINA, Timberland, POLICE, Swiss Military, Kenneth Cole, Benzel, Hennex, Royal London ដែលលោកអ្នកអាចរកទិញបាននៅគ្រប់សាខា ROMANSON ដូចខាងក្រោម៖

  1. ភ្នំពេញហាងនាឡិកាស្វីស (ROMANSON  ផ្លូវហ្សាលដឺហ្គោល) Tel: 092/015 872 666
  2. ROMANSON  អូឡាំព្យាស៊ីធី Tel: 099 972 666
  3. ROMANSON រតនាផ្លាហ្សា Tel: 085 872 666
  4. ROMANSON ស៊ីធីម៉ល Tel: 077 872 666
  5. ROMANSON AEON3 (ខណ្ឌមានជ័យ) Tel: 061 872 666
  6. J.ESTINA អូឡាំព្យាម៉ល (ផ្សារទំនើបអូឡាំព្យាម៉ល ជាន់ទី១) Tel: 012 872 666
  7. ហាងនាឡិកា ជា ឡេង ROMANSON  Tel: 012 885 677
  8. ROMANSON AEON 1 (បើកក្នុងពេលឆាប់ៗនេះ)
https://s9.kh1.co/__image/w=650,h=366,q=100/a5/a5c7832367af8a8dadd48d2dac2b11ef47ca6de4.jpg
https://s9.kh1.co/__image/w=650,h=366,q=100/21/21af70f273cadffad95d3e6832debd613f66c624.jpg
https://s9.kh1.co/__image/w=650,h=366,q=100/35/3542c8b85ce5293bab3eb36384e49385b2e2e1ee.jpg
https://s9.kh1.co/__image/w=650,h=366,q=100/16/16951e14922be1382fe6d462fe36784837767cec.jpg
https://s9.kh1.co/__image/w=650,h=366,q=100/43/431077ac9e174cf3a40aa7ae02e634b161280745.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9f/9f753ba49d7113fcd456fe30abb1082d8cabc64c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9d/9df9d863b5167cda27d27c2f8495dc15591afa1a.jpg
https://s9.kh1.co/__image/w=650,h=366,q=100/f9/f90c196aeb0d67758d925dd2111d02268033dee7.jpg
https://s9.kh1.co/__image/w=650,h=650,q=100/97/970be33119998ca37e3859aac3a5064862377616.jpg
https://s9.kh1.co/__image/w=650,h=488,q=100/77/7750c5b8b4c3176cbe49bea9e51e501c04de499c.jpg
https://s9.kh1.co/__image/w=650,h=813,q=100/a1/a162856316641a6ffbc4ea5962f2647225152cd0.jpg
https://s9.kh1.co/__image/w=650,h=650,q=100/69/6946cd2e96065661d4fa4cccbf5fc9b5992304fa.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T