អង់គ្លេស៖ លោក Sergio Aguero ជឿជាក់ថា មានតែ Arsenal និង Manchester United ប៉ុណ្ណោះដែលអាចប្រជែងយកពានរង្វាន់ Premier League ជាមួយ Manchester City បាននារដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ នៅក្នុងក្របខណ្ឌ Premier League គឺ គ្រប់ក្រុមទាំងអស់ពិតជាពិបាកប្រជែងជាមួយ Man City ខ្លាំងមែនទែន ក្នុងនោះក្រុមរបស់លោក Pep Guardiola ក្រសោបបានពានរង្វាន់ដល់ទៅ ៥ដង បាត់ទៅហើយ។

ទាក់ទងនឹងរឿងប្រជែងយកពានរង្វាន់ Premier League នារដូវកាលក្រោយ Aguero បាននិយាយថា៖
ខ្ញុំគិតថា Arsenal បានបង្កើតនូវមូលដ្ឋានគ្រឹះបានយ៉ាងល្អតាមរយៈការប្រើប្រាស់កីឡាករក្មេងៗដែលអាចលេងបានក្នុងរយៈពេលវែងទៅមុខទៀត។ លោក Mikel Arteta នឹងធ្វើយ៉ាងណាពង្រឹងក្រុមដើម្បីប្រជែងជាមួយ Man City នារដូវកាលក្រោយ។ ពួកយើងក៏មិនភ្លេច Man UTD ដែរ ដែលបានវិលត្រឡប់មកកាន់ការប្រកួតប្រជែងវិញ ហើយ ពួកគេជាក្រុមដែលចង់យកឈ្នះ Man City៕

ប្រភព៖ metro