បរទេស៖ លោក Mauricio Pochettino អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Federico Valverde របស់ Real Madrid មកកាន់ទឹកដី Stamford Bridge។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការចុះផ្សាយរបស់កាសែត SPORT បានឱ្យដឹងថា លោក Pochettino កំពុងតែជម្រុញ Chelsea ឱ្យចុះកុងត្រាយក Valverde នៅរដូវក្តៅនេះ ហើយក្លិបតោខៀវឥឡូវនេះកំពុងសិក្សាពីលទ្ធភាព ក្នុងចុះកុងត្រាយកកីឡាករសញ្ជាតិ អ៊ុយរូហ្គាយ ខាងលើ ដោយជំហានដំបូងពួកគេបានត្រៀមទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូ ឬប្រមាណជា (១០៧ លានដុល្លារអាមេរិក) សម្រាប់ដេញថ្លៃលើខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ។

គួរបញ្ជាក់ថា Valverde បច្ចុប្បន្នគឺនៅសល់កុងត្រារយៈពេល ៤ ឆ្នាំទៀតជាមួយ Real Madrid ពោលដល់ខែ មិថុនា ឆ្នាំ ២០២៧ ឯណោះ៕
ប្រភព៖ Sportskeeda