អតិថិជនអស់មន្ទិលសង្ស័យ និងកក់ក្តៅក្នុងចិត្ត ក្រោយជួបស្តាប់ការពន្យល់ច្បាស់ៗដោយផ្ទាល់ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា!

//s9.kh1.co/b5/b5614678eafae9e93c1ca39e539b64d5822466bb.jpg
សង្គម

 ៣០-ឧសភា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានអស់មន្ទិលសង្ស័យ និងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ភ្នំពេញ៖ អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានអស់មន្ទិលសង្ស័យ និងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជនទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយ និងធូរស្បើយក្នុងចិត្ត នៅពេលបានលឺការពន្យល់ច្បាស់ៗពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់ ខុសពេលដែលឃើញការចែករំលែកនូវព័ត៌មានមិនពិតនានាតាមបណ្តាញសង្គម។ តែទោះបីជាយ៉ាង អតិថិជនក៏បានសំណូមពរឲ្យក្រុមហ៊ុនជួយពន្លឿនការសាងសង់ និងសម្រួលលក្ខខណ្ឌកុងត្រាមួយចំនួន។ សំណូមពរក៏ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលយកផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/11/1199e3f158e3cb21a026e799c6ebaa546b62d2d9.jpg

ក្នុងដ៏ជំនួបដ៏ស្និតស្នាលរយៈពេល៣ម៉ោង ជាមួយអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍ និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះ និងផ្តល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលស្គាល់ថារហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែងនៅតាមបណ្តាប្លុកមួយចំនួន ក៏ប៉ុន្តែគម្រោងផ្ទះនៅតាមប្លុកមួយចំនួនផេ្សងទៀត កំពុងមានភាពយឺតយ៉ាវ និងកំពុងសម្រុកសាងសង់យ៉ាងមមាញឹកជូនអតិថិជន។

https://s9.kh1.co/__image/w=650,h=434,q=100/0e/0e3ccad95b888d2f87e32f274d768e46d55c9146.jpg

នៅចំពោះមុខអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធានាអះអាងថា ក្រុមហ៊ុន ជាពិសេសរូបអ្នកឧកញ៉ាផ្ទាល់ មិនបានបោកប្រាស់និងមិនរត់ទៅណាចោលគម្រោង ឬចោលការទទួលខុសត្រូវរបស់ខ្លួននោះឡើយ។

ផ្ទុយទៅវិញ នឹងនៅតែបន្តសាងសង់ផ្ទះជូនអតិថិជនរបស់ខ្លួននថែមទាំងប៉ះប៉ូវជាសំណង ដល់ការខាតបង់ទាំងអស់របស់អតិថិជន និងបានស្នើសុំពេលវេលាសមស្របនិងការយោគយល់ខ្ពស់ពីសំណាក់អតិថិជនទាំងអស់ ដើម្បីក្រុមហ៊ុនអាចបញ្ចប់គម្រោងនិងស្តារស្ថានភាពដែលកំពុងកើតឡើងចំពោះមុខនេះអោយប្រសើរឡើងវិញក្រោមរូបភាព ឈ្នះ-ឈ្នះទាំងអស់គ្នា។

https://s9.kh1.co/__image/w=650,h=434,q=100/bd/bd793d1dd2ceea4d3fc81d6a475e5a0062ff18b8.jpg

អ្នកឧកញ៉ា បានសំណូមពរអតិថិជនទាំងអស់កុំជឿលើការឃោសនាឬការញុះញង់ពីជនអគតិមួយចំនួននៅក្នុងបណ្តាញសង្គមដែលនាំអោយខាតបង់ផលប្រយោជន៍របស់ខ្លួននិងរបស់ក្រុមហ៊ុនពីព្រោះកាលណាក្រុមហ៊ុនដួលរលំ គម្រោងសាងសង់ផ្ទះក៏នឹងត្រូវដួលរលំដូចគ្នា។

អ្នកឧកញ៉ា មានបំណងអោយអតិថិជនទាំងអស់ធ្វើដំណើរមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកឧកញ៉ាប្រសិនជាមានបញ្ហាណាមួយមិនប្រក្រតី និងចង់ឃើញការរួមដៃគ្នា ដឹកដៃគ្នា ក្នុងនាមជាមហាគ្រួសាររបស់បុរី ឡេង ណាវ៉ាត្រា។

https://s9.kh1.co/__image/w=650,h=434,q=100/d7/d76057da66265efee7b0eebf2147a8b902077296.jpg

គួរបញ្ជាក់ថា ក្រោយជំនួបដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអតិថិជន ក៏បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោមបរិយាកាសស្និទស្នាលយ៉ាងរីករាយ និងយោគយល់គ្នាប្រកបដោយភាពជឿជាក់ និងទុកចិត្ត៕

https://s9.kh1.co/__image/w=650,h=488,q=100/e4/e489b470308cc3e099e0fdc047d69bbb94ab18ed.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d4/d4b8595610d77ec0b906696c1f4b2ba4a78470f5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/05/050d5c376439eed7b2d750197c9159d9ccc02e92.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d6/d696b561810508e6ad1bdb2fd3ba481d1b7c992e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7b/7b8226109b445b3283b4897779369850158671ff.jpg
https://s9.kh1.co/__image/w=650,h=434,q=100/40/40ae632623c154495515027ca92c0e1da1e65337.jpg
https://s9.kh1.co/__image/w=650,h=488,q=100/de/dee07c5e5a8220733e83ef5b161588e81885b08d.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T