ថ្ងៃនេះប្លង់រឹងជាង ១ម៉ឺនបណ្ណ របស់បុរី ឡេង ណាវ៉ាត្រា ត្រូវបានប្រគល់ជូនអតិថិជននៅគម្រោងខេត្តបាត់ដំបង!

//s9.kh1.co/46/46697081db5c87ec75c9d2b213283399cc522970.jpg
សង្គម

 ២៦-ឧសភា-២០២៣ ២ល្ងាច · ៦ ថ្ងៃមុន

អតិថិជនជាង ២ពាន់នាក់ បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អតិថិជនជាង ២ពាន់នាក់ បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះ បានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ។

https://s9.kh1.co/__image/w=650,h=434,q=100/15/157c5eee2a9c42ed0f856cc488a189747eb0d70a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/33/332fc7c955407d442765df60837f9b5122ddc0e7.jpg

គម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរី និងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់រៀងរាល់ថ្ងៃ ដែលចំណុចនេះ គឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។

https://s9.kh1.co/__image/w=650,h=434,q=100/5e/5e59ba8048109274358e29aaa1479ec0c4558fd1.jpg

ជាមួយគ្នានោះដែរ គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឱកាសលក់ចេញចំណេញច្រើនទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/89/8973e3d9fffe6bffe99f2854673967cfa42d79c6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/70/7065a0509d128e62190359075863fd44232a6298.jpg

នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយជាងខ្លាំង នៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។

ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ាក៏បានធ្វើការសូមទោស ដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជា ការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្តពន្លឿនការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យារ ដោយមិនឲ្យអតិថិជនខកបំណងឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/1c/1cccd60abe81226eeb41ceac7e32bbec478e8892.jpg
https://s9.kh1.co/__image/w=650,h=434,q=100/61/61b0f37dbe8ec90e62fa7679b72919137d78403f.jpg

បន្ថែមទៅទៀត អ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរបំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។

បណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ ដែលក្រុមហ៊ុនបានចែកជូននេះ គ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបងប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។

https://s9.kh1.co/__image/w=650,h=434,q=100/5a/5a6e51860849c98638e45eb2b85d6c8087a28d90.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ea/ea959036d61e029c1c5585cb6a2227cc3d4afeb6.jpg

សូមបញ្ជាក់ផងដែរថា បុរី ឡេង ណាវ៉ាត្រា ឬគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាពរហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេមិនធ្លាប់មាន៕

https://s9.kh1.co/__image/w=650,h=434,q=100/73/73b4e3195e348abe5594cd2751faf5bdf0300292.jpg
https://s9.kh1.co/__image/w=650,h=434,q=100/14/147ad622fc36c622de46592891d19c79dbef259a.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

Copyright Mediaload