Coach អបអរសាទរការបើកហាងថ្មី ជាមួយ Tabby Shop Takeover និងការចែកចាយការ៉េម!

//s9.kh1.co/dd/dd6bd1acbb456c7672e2c877b1beb590380ab585.jpg
សង្គម

 ០៩-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ក្នុងការអបអរសាទរការចាប់បើកហាងទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា Coach បាននាំមកនូវ Tabby Shop ដែលជាបទពិសោធន៍ដ៏ស្រស់ឆើតឆាយ និងសប្បាយរីករាយ។

ភ្នំពេញ៖ ក្នុងការអបអរសាទរការចាប់បើកហាងទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា Coach បាននាំមកនូវ Tabby Shop ដែលជាបទពិសោធន៍ដ៏ស្រស់ឆើតឆាយ និងសប្បាយរីករាយ លើកតំកើនភាពជាបុគ្គលផ្ទាល់ខ្លួន និង​អបអរសាទរគ្រប់វេលាគួរឲ្យកត់សម្គាល់ក្នុងជីវិតរបស់យើង ដែលបានជំរុញឲ្យយើងក្លាយជាបុគ្គលយើងសព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/c9/c96ac3987ea9218df689e3e78e65545918acdc76.jpg

ដោយផ្តោតប្រធានបទលើកាបូប Tabby ដ៏មានប្រជាប្រិយភាពរបស់គេ (ដែលបានកែច្នៃបន្ថែមជាមួយពណ៌ដិត ភ្លឺៗ) ហាងថ្មីនេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ លើកទឹកចិត្តអតិថិជនឲ្យបង្ហាញពីគ្រប់រសជាតិរបស់ពួកគេ និងរីករាយជាមួយបង្អែមឆ្ងាញ់ៗ។

https://s9.kh1.co/__image/w=650,h=977,q=100/66/66d47445cb13577cd822eed13c1449a84757729f.jpg

ក្នុងរយៈពេលលើសពី ២ សប្តាហ៍ ហាង Tabby នេះនឹងបង្ហាញពីអាកប្បកិរិយា និងបេតិកភណ្ឌទីក្រុងញូវយ៉កដ៏ប្លែករបស់ម៉ាករបស់គេ ជាមួយនឹងការកែច្នៃឡើងវិញបែបសប្បាយរីករាយតាមរយៈកែវភ្នែកដ៏ក្លាហាន និងច្នៃប្រឌិតរបស់បុគ្គលជំនាន់ក្រោយ។ អតិថិជនអាចទទួលយកការ៉េមដោយឥតគិតថ្លៃ ផលិតដោយហាងការ៉េមកម្ពុជា Lyly Cream។ ដោយបានបំផុសគំនិតពីពណ៌របស់កាបូប ​Tabby អតិថិជនអាចជ្រើសរើសការ៉េមក្នុងចំណោម ៥ រសជាតិបានដូចជា រសជាតិដូង រសជាតិស្វាយលាយផ្លែ​ផាសិន រសជាតិសូកូឡាលាយជីអង្កាម រសជាតិផ្លែស្ត្របឺរី និងរសជាតិត្រាវ។

https://s9.kh1.co/__image/w=650,h=977,q=100/73/7326bb2c9c92086887b52c87087ad3359724a351.jpg
https://s9.kh1.co/__image/w=650,h=433,q=100/67/678cd72c02da5bc18e420e4cf25cc265ccdb3c4d.jpg
https://s9.kh1.co/__image/w=650,h=433,q=100/63/63bff4cdb56354285e606de0c52fb7dd929f742c.jpg

លើសពីនេះអតិថិជានអាចប្តូរយកស្ទីគ័ររបស់ Coach Tabby ក្រោយការ Follow គេហទំព័រ Telegram @CoachCambodia នៅក្នុងហាង។ ក្នុងការអបអរសាទរ​ស្មារតី​ដែល Tabby បានជំរុញឲ្យកើតមានឡើង ហាង​ថ្មីនេះ​ក៏​មាននូវនូវតុ​សិប្បកម្ម ដែលជាសេវាកម្មបោះពុម្ភឯកក្ខរាដំបូងបង្អោះរបស់ម៉ាកយីហោគេក្នុងព្រះរាជាណាចក្រកម្ពុជា។ អតិថិជនអាចកែច្នៃ និងតុបតែងលម្អរស្លាក Coach ផ្ទាល់ខ្លួនបាន ជាមួយអ្នកជំនាញបោះពុម្ពឯកក្ខរារបស់ Coach។

https://s9.kh1.co/__image/w=650,h=433,q=100/43/4345c246ca3bdf2d5339e9edd42745146517fbb6.jpg

ក្នុងការកែច្នៃឡើងវិញនៃកាបូបពីទសវត្សរ៍ទី ៧០ ជាមួយនឹងដែកលោហៈលម្អអត្តសញ្ញាណរបស់ Coach លោក Stuart Vevers ដែលជានាយកច្នៃប្រឌិតរបស់ Coach បានស្រមៃឡើងឲ្យកាបូប Tabby ចាប់យកអត្តចរិករចនាប័ត្នបែបអាមេរិក ឆ្លុះបញ្ចាំងពីច​រិ​ក​លក្ខណៈ និងហត្ថសិល្បៈកម្ម ដូចដែលបានឃើញដោយកែវភ្នែករបស់អ្នកជំនាន់ក្រោយអំពីការបង្ហាញភាពជាបុគ្គលផ្ទាល់ខ្លួន។

Coach Tabby Shop មានដំណើរការពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអនម៉ល មានជ័យ ជាន់ផ្ទាល់ដី។ អតិថិជនអាចជាវទំនិញ Tabby ថ្មីៗ និងស្វែងរកខលិកសិននិទាយរដូវបាន។

https://s9.kh1.co/__image/w=650,h=977,q=100/ed/ede7df1a725da47c0c440c513fcaba2e7e36adee.jpg
https://s9.kh1.co/__image/w=650,h=977,q=100/6b/6bb76c38c4462c6c7c8f2ed0cd8e64ac73876ece.jpg
https://s9.kh1.co/__image/w=650,h=977,q=100/44/445cf5f112a442c031d3b6451b8e3f3b7b1e20eb.jpg
https://s9.kh1.co/__image/w=650,h=433,q=100/fa/fafb40ec60d3a9bbc3bf98a64636e824c4856c34.jpg
https://s9.kh1.co/__image/w=650,h=977,q=100/32/32b9db81dae71d0cf23a55c50f8f85b87fd9b073.jpg
https://s9.kh1.co/__image/w=650,h=432,q=100/ae/aea8996cf117a55162b5bf5d596246afefe6680e.jpg
https://s9.kh1.co/__image/w=650,h=433,q=100/af/afbd4b812659786356af469319f4cf8e89ff68aa.jpg
https://s9.kh1.co/__image/w=650,h=813,q=100/70/70f1a7451c642ca0e07722474acf1ab584e69643.jpg
https://s9.kh1.co/__image/w=650,h=977,q=100/d8/d817e32822c3b56fa585dbedbb98790a3747750c.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d3/d388a574dac9375d958be02ed027453ced3e50e6.jpg
https://s9.kh1.co/__image/w=650,h=432,q=100/7f/7f0bec07e7132493ae2c4353af37efb8ee598a18.jpg

អំពី Coach

Coach គឺជាម៉ាកយីហោអន្តរជាតិ បង្កើតឡើងនៅទីក្រុងញូវយ៉ក ឆ្នាំ១៩៤១។ ដោយបំផុសឡើងពីគំនិត និងការស្រមោស្រមៃរបស់ប្រធានច្នៃប្រឌិត លោក Stuart Vevers និងស្មារតីមិនរើសអើង និងក្លាហានរបស់ស្រុកកំណើតខ្លួន ម៉ាកនេះបង្កើតរបស់ដ៏ស្រស់ស្អាត រចនាឡើងឲ្យមានអាយុយូរអង្វែង សម្រាប់ឲ្យអ្នកជឿជាក់ក្លាយជាខ្លួនអ្នក។

Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រក្រុងញូវយ៉កក្រោម TPR។

វិចារណកថាដោយ៖ Coach
បណ្តាញសង្គម @Coach; #CoachNY #InMyTabby
IMAGE LINK:  
ទំនាក់ទំនងផ្សព្វផ្សាយ៖
Nargiza Bezrukova
(855) 69 256 777
[email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T