ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានបើកសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS

//s9.kh1.co/d0/d0693d67ce84578b0edfe6533d17497d60a9cbf3.jpg
សង្គម

 ១០-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ “AEON MALL PLUS” នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ។

ភ្នំពេញ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញAEON MALL PLUS នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី (Icon Plaza)​ បានយ៉ាងជោគជ័យ។​ គោលបំណង គឺដាក់ឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច​​ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គោលនយោបាយ OMO (Online Merge Offline) នៅក្នុងអាជីវកម្មរបស់ប្រទេសកម្ពុជា ថែមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មីៗក្នុងការទិញទំនិញ​ ជាងនេះទៅទៀត កម្មវិធី​ AEON MALL PLUS ជាកន្លែងសម្រាប់តភ្ជាប់ការបញ្ជារទិញតាមរយៈប្រព័ន្ធអនឡាញ​ និងក្រៅបណ្តាញ ដែលក្នុងនោះក៏មានផលិតផលដែលអាចធ្វើការបញ្ជារទិញទំនិញរវាងកម្មវិធី AEON MALL PLUS និងផ្សារទំនើប អ៉ីអន ម៉ល ទាំងបីសាខា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=446,q=100/cb/cb72ec74f23474fe73b225db8c61969750937861.jpg

ទិញទំនិញរវាងកម្មវិធី AEON MALL PLUS និងផ្សារទំនើប អ៉ីអន ម៉ល ទាំងបីសាខា។

​មុខងារ និងលក្ខណៈពិសេស​នៃ AEON MALL PLUS

· ស្វែងរកទិញផលិតផលមួយចំនួនពីហាងឯកទេសក្នុងផ្សារទំនើបទាំងបី តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច។

· ក្រោយការបញ្ជាទិញផលិតផលអាចធ្វើការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ឬអាចមកទទួលដោយផ្ទាល់តាមបញ្ជរទទួលទំនិញនៅក្នុងផ្សារទំនើប អ៉ីអន ម៉ល គ្រប់សាខា។

· ដំណើរការរហ័សចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃផ្សារទំនើបទាំងបី និងព្រឹត្តិការណ៍ថ្មីៗ។

https://s9.kh1.co/__image/w=650,h=434,q=100/86/8679f3f5e16c4353597ae54383182cec99edc427.jpg

ក្រៅពីកម្មវិធី AEON MALL PLUS យើងក៏មាន Showroom សម្រាប់ដាក់តាំងគំរូផលិតផល​ ​នៅ​ផ្សារ​ទំនើប ​អ៉ីអន ​ម៉ល​ មាន​ជ័យ​ ដូចជា ស្រាជប៉ុន កែវជប៉ុនគុណភាពខ្ពស់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដើម្បីឱ្យអតិថិជនបានស្គាល់ និងពិនិត្យមើលគុណភាពផលិតផល ដោយការស្កែនតំណភ្ជាប់កូដ (QR Code) ទៅកាន់គេហទំព័រប្រព័ន្ធអេឡិចត្រូនិច​ ដើម្បីអាចធ្វើការបញ្ជារទិញផលិតផលបានភ្លាមៗ។

បច្ចុប្បន្ននេះសេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច AEON MALL PLUS កំពុងបានដំណើរការគ្របដណ្ដប់លើតំបន់ដែលបានកំណត់ទូទាំងរាជធានីភ្នំពេញ ហើយនឹងបន្តពង្រីកសេវាកម្មនេះជាបណ្តើរៗគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា។

ដើម្បីអបអរសាទរការបើកដំណើរការសេវាពេញលេញនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្សេងៗទៀត៕

https://s9.kh1.co/__image/w=650,h=238,q=100/75/754f0c79b7e29e67d8c7cd3b67ea057336ea9bd5.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T