អេមហួស! ​Brad Pitt លក់ផ្ទះបានជិត ៤០លានដុល្លារ ខណៈកាលទិញត្រឹមតែ...

//s9.kh1.co/7f/7f1639deb86b152baba3ced9f293c9df45a4f63f.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

តារាសម្តែងវ័យ ៥៩ ឆ្នាំរូបនេះ បានឲ្យដឹងថា រូបលោកបានលក់វាក្នុងតម្លៃ ៣៩ លានដុល្លារ ដែលជាចំនួនដ៏ឆ្ងាយពីតម្លៃដើម ដែលលោក​បានទិញ​ក្នុងតម្លៃ ១.៧ លានដុល្លារ។

បរទេស៖ កាលពីថ្មីៗនេះ គេបានរាយការណ៍មកថា តារាសម្តែង Brad Pitt កំពុងតែដាក់លក់ផ្ទះបែបវីឡាធំស្កឹមស្កៃនៅ Los Feliz រដ្ឋកាលីហ្វ័រញ៉ា របស់លោក បន្ទាប់ពីបានកាន់កាប់ និងជួសជុលវាឡើងវិញអស់រយៈពេលជិត ៣ ទសវត្សរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​តារាសម្តែងវ័យ ៥៩ ឆ្នាំរូបនេះ បានឲ្យដឹងថា រូបលោកបានលក់វាក្នុងតម្លៃ ៣៩ លានដុល្លារ ដែលជាចំនួនដ៏ឆ្ងាយពីតម្លៃដើម ដែលលោក​បានទិញ​ក្នុងតម្លៃ ១.៧ លានដុល្លារ ក្នុងឆ្នាំ ១៩៩៤ នេះបើយោងតាម TMZ បានធ្វើការចេញផ្សាយ។

យ៉ាងណាមិញ នេះបានឲ្យដឹងថា អចលនទ្រព្យនេះត្រូវបានចុះបញ្ជីដំបូងក្នុងតម្លៃ ៤៥លានដុល្លារក្នុងខែមករា ប៉ុន្តែវាមិនច្បាស់ពីអ្វីដែលនាំឱ្យតម្លៃធ្លាក់ចុះនោះទេ បានធ្វើឲ្យអតីតស្វាមី Angelina Jolie លក់ក្នុងតម្លៃត្រឹមតែ ៣៩០ដុល្លារអាមេរិក៕

ប្រភព៖ dailymail

សូមទស្សនារូបភាពខាងក្រោម៖

 Brad Pitt 
 Brad Pitt 
 Brad Pitt 
 Brad Pitt 
ផ្ទះរបស់លោក​ Brad Pitt 
ផ្ទះរបស់លោក​ Brad Pitt 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T