អង់គ្លេស៖ លោក David James បានធ្វើការទស្សន៍ទាយថាក្រុម Arsenal នឹងក្លាយជាម្ចាស់ពាន Premier League នារដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លងកាត់ ២៨ប្រកួតកន្លងមក Arsenal នៅតែបន្តកាន់កាប់តារាង Premier League ដោយមាន៦៩ពិន្ទុក្នុងដៃគឺឈ្នះក្រុមលេខ២ Manchester City ចំនួន៨ពិន្ទុ។

យ៉ាងណាមិញ សម្រាប់គំនិតលោក James គឺ គិតថាទោះ Man City មាន Erling Haaland ក៏ក្រុមនេះពុំអាចលើកពានរដូវកាលនេះបានដែរ៖
Man City មានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្រុម ប៉ុន្តែខ្ញុំគិតថាវាបានបង្អាក់ដល់ភាពសកម្មរបស់ក្រុមទាំងមូល។ បើសិនអ្នកក្រឡេកមើលទៅ Arsenal វិញគឺ Bukayo Saka ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្រុម ប៉ុន្តែក៏មាន Gabriel Martinelli និង Eddie Nketiah ផងដែរដែលរកគ្រាប់បាល់បានជារឿយៗដែលនោះជាអ្វីដែល City បានធ្វើកាលពីរដូវកាលមុនដែលគេឈ្នះពាន។ ខ្ញុំនៅតែគិតថា Arsenal នឹងក្លាយជាក្រុមមានភាគរយឈ្នះពានខ្ពស់។

ប្រភព៖ sportskeeda