អង់គ្លេស៖ លោក Craig Burley បាននិយាយថា លោក Zinedine Zidane នឹងគ្មានផ្លូវយល់ព្រមមកដឹកនាំក្រុម Tottenham Hotspur ជំនួសលោក Antonio Conte នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Conte និងក្លិប Spurs ទើបតែប្រកាសចែកផ្លូវជាមួយគ្នាកាលពីថ្ងៃទី២៧ខែមីនាកន្លងទៅ ដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានរិះគន់កីឡាករក្នុងក្រុមខ្លាំងៗថាពួកគេអាត្មានិយមណាស់ មិនហ៊ានលេងក្រោមសម្ពាធនិងមិនមានឆន្ទៈក្នុងការប្រជែងយកពាន។

Spurs ក៏ជាក្លិបដែលមិនធ្លាប់ឈ្នះពានអ្វីសោះតាំងពីឆ្នាំ២០០៨ ដែលធ្វើឲ្យលោក Burley គិតថា Zidane ដែលជាគ្រូបង្វឹកឆ្នើមម្នាក់ធ្លាប់ដឹកនាំ Real Madrid ឲ្យលើកពាន Champions League បីរដូវកាលជាប់ៗគ្នានឹងមិនមកដឹកនាំនោះទេ។

លោក Burley បានប្រាប់ ESPN ថា៖
ខ្ញុំមានន័យថាអ្នកអាចដក Zinedine Zidane ចេញពីបញ្ជីចុះ។ វាមិនអាចកើតឡើងឡើយ ទោះមួយលានឆ្នាំទៀតក៏ដោយ។

ប្រភព៖ sportskeeda