ធនាគារ ABA ដាក់បញ្ចូលកម្មវិធី KhmerCare ទៅក្នុង ABA Mobile ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា!

//s9.kh1.co/53/532bbb36f671547b95ab2c3fd8f1c52001c11676.jpg
សង្គម

 ២៩-មីនា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ABA ដែលជាធនាគារឌីជីថលឈានមុខនៅកម្ពុជា បានដាក់បញ្ចូលកម្មវិធីកៀងគរមូលនិធិ KhmerCare ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន។

ភ្នំពេញ៖​ ABA ដែលជាធនាគារឌីជីថលឈានមុខនៅកម្ពុជា បានដាក់បញ្ចូលកម្មវិធីកៀងគរមូលនិធិ KhmerCare ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីរៃអង្គាស​ថវិកា​សម្រាប់​អត្ត​ព​លិ​ក ​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ និង​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​ 2023​ នា​ពេល​ខាង​មុខ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការ​នេះ​មាន​គោលបំណងរៃអង្គាសទឹកប្រាក់ឲ្យបាន ​ 1,000,000​ ដុល្លារ​ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បរិក្ខារ​ ការ​ហ្វឹកហាត់​ ស្បែកជើង​ សម្លៀក​បំពាក់​ និង​ការ​គាំទ្រ​ផ្នែកវេជ្ជសាស្ត្រ ​និង​​វិទ្យាសាស្ត្រ​កីឡា​។​

ដើម្បីបរិច្ចាគ អ្នកប្រើប្រាស់ ABA Mobile អាចអនុវត្តតាមជំហានខាងក្រោម៖

- ចុចលើប៊ូតុង Services (សេវាកម្ម) នៅលើផ្ទៃអេក្រង់ដើមកម្មវិធី ABA Mobile ហើយជ្រើសរើស KhmerCare;

- បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគ និងចុច customize tips (កំណត់ ធីប) សម្រាប់ KhmerCare (ធីប ទាំងអស់នឹងជួយដល់ប្រតិបត្តិការរបស់កម្មវិធី KhmerCare)។

- ចុចលើ Donate (បរិច្ចាគ) ហើយជ្រើសរើសគណនីដែលអ្នកចង់បរិច្ចាគ។

តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា។ ការរួមចំណែករបស់លោកអ្នក ពិតជាមានគុណតម្លៃយ៉ាងធំធេង ហើយយើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ធ្វើឲ្យមានការរីកចម្រើននៅថ្ងៃនេះ ដោយការបរិច្ចាគដល់អត្តពលិកជាតិរបស់យើងតាមរយៈ ABA Mobile។

មិនទាន់មានគណនី ABA? ប្រើស្មាតហ្វូនរបស់អ្នកដើម្បីដោ​ន​ឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ)។ គណនីរបស់អ្នកអាចប្រើបានភ្លាមៗបន្ទាប់ពីបើករួច ហើយ​បញ្ចូល​ទឹកប្រាក់​ និងបរិច្ចាគទៅក្រុមជម្រើសជាតិកម្ពុជា៕

https://s9.kh1.co/__image/w=650,h=365,q=100/b6/b6c9dbd8ebbdf1125a82f1d69f6f5ad9ff145095.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T