វាសនាមើលមិនឃើញ!​ ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលបានអាហារូបករណ៍មានតម្លៃស្មើ ៣សែនដុល្លារ!

//s9.kh1.co/d5/d5ae1d9fee16d1eb36dd71c8ceeae9d38d869b6d.png
សង្គម

 ២៩-មីនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

កញ្ញា រ៉ុន សុភី។ កញ្ញា រ៉ុន សុភី ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលអាហារូបករណ៍

បរទេស៖ មានរឿងរ៉ាវមួយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត ទៅនឹង ខ្សែជីវិត​របស់នារីម្នាក់ បានប្រែក្លាយខ្លាំងពី ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលអាហារូបករណ៍ នៃសាកលវិទ្យាល័យដ៏ល្បីជាប់ចំណាត់ថ្នាក់ទី ១ របស់អូស្រ្តាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបញ្ជាក់ប្រាប់ ត្រូវបានស្គាល់ កញ្ញា រ៉ុន សុភី ដែលបានស្គាល់តែគំនរសំរាមតាំងពីក្មេង បានក្លាយទៅជាបុគ្គលិកការិយាល័យនៅប្រទេសអូស្ត្រាលី​ ក្រោយពីទទួលបានអាហារូបករណ៍ មានតម្លៃស្មើ ៣សែនដុល្លារ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​នៅចុងឆ្នាំ២០២២​ ពីសាកលវិទ្យាល័យ​មែលប៊ន​ the University of Melbourne​ ដែលជាសាកលវិទ្យាល័យដ៏ល្បីជាប់ចំណាត់ថ្នាក់ទី ១ របស់អូស្រ្តាលី។

ក្រោយពីឃើញបែបនេះ​ បានធ្វើឲ្យមហាជន មានការកោតសរសើរជាខ្លាំង ទៅនឹងខ្សែជីវិតរបស់កញ្ញារូបនេះ ដែលបានប្រែក្លាយជីវិតមួយនេះ បានស្រស់បំព្រង ផូរផង់ ដែលនេះបានសរបញ្ជាក់ឲ្យយើងឃើញថា «យើងមិនអាចរើសកន្លែងកើត តែយើងអាចកែប្រែជីវិតខ្លួនឯងបាន»៕

សូមទស្សនាវីដេអូខាងក្រោម៖

កញ្ញា រ៉ុន សុភី កាលកុមារភាព
កញ្ញា រ៉ុន សុភី កាលកុមារភាព
កញ្ញា រ៉ុន សុភី
កញ្ញា រ៉ុន សុភី
កញ្ញា រ៉ុន សុភី
កញ្ញា រ៉ុន សុភី
កញ្ញា រ៉ុន សុភី និងមិត្តភក្តិ
កញ្ញា រ៉ុន សុភី និងមិត្តភក្តិ
កញ្ញា រ៉ុន សុភីពេលទទួលសញ្ញាប័ត្រ
កញ្ញា រ៉ុន សុភីពេលទទួលសញ្ញាប័ត្រ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T