បរទេស៖ នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣ នេះ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ កូរ៉ាកៅ នៅកីឡដ្ឋាន Estadio Unico Madre de Ciudades នៃការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមរហស្សនាមពពកស អាហ្សង់ទីន ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ កូរ៉ាកៅ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧ ទល់នឹង ០។

ក្នុងនោះ Lionel Messi រកបាន ៣ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ២០, ៣៣ និង ៣៧ និង ៤ គ្រាប់ទៀត គឺរកបានដោយ Nicolas Gozalez នៅនាទីទី ២៣, Enzo Fernandez នៅនាទីទី ៣៥, Angel Di Maria នៅនាទីទី ៧៨ និង Gonzalo Montiel នៅនាទីទី ៨៧៕
សូមទស្សនាវីដេអូខាងក្រោម៖