អង់គ្លេស៖ ខ្សែប្រយុទ្ធ Mason Greenwood ធ្លាប់បានរិះគន់ថា អតីតមិត្តរួមក្រុម Cristiano Ronaldo គឺជាកីឡាករដែលមិនចេះធ្វើអីសោះគឺដូចមនុស្សស្លាប់ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Greenwood រងការចោទប្រកាន់ពីបទប្រើអំពើហិង្សាលើអតីតមិត្តស្រីកាលពីឆ្នាំ២០២២ ហើយរូបគេក៏ពុំបានបង្ហាញខ្លួនទៀតទេឲ្យ Manchester United ចាប់តាំងពីពេលនោះមក។

យ៉ាងណាមិញ មិនត្រឹមតែរឿងនេះទេ The Athletic បានទម្លាយថា Greenwood ក៏បង្ហាញអត្តចរិតមិនល្អទៅកាន់មិត្តរួមក្រុមផងដែរដោយតែងតែប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើពួកគេ។

ក្នុងនោះ Greenwood បានចំអកទៅ Ronaldo ថាជាកីឡាករដែលធ្វើអីមិនកើតទាល់តែសោះ បើទោះបីជាខ្សែប្រយុទ្ធរូបនេះត្រូវគេចាត់ទុកជាកំពូលកីឡាករក៏ដោយ៕

ប្រភព៖ sportskeeda