អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តដាក់សំណើទៅកាន់ Tottenham ដើម្បីទិញយក Harry Kane ក្នុងតម្លៃ ៨០លានផោន (ឬប្រមាណជា ៩៨លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មកទល់នឹងពេលនេះ Man UTD នៅតែកំពុងស្វែងរកខ្សែប្រយុទ្ធលេខ៩ ម្នាក់មករួមក្រុម ទោះបច្ចុប្បន្នក្រុមមាន Wout Weghorst ក៏ដោយ ប៉ុន្តែ Kane នៅតែជាគោលដៅដែលលោក Erik ten Hag ចង់បានបំផុត ខណៈ រូបគេនៅសេសសល់កិច្ចសន្យាជាមួយ Spurs រហូតដល់បញ្ចប់រដូវកាលក្រោយ។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់ The Daily Star បានលើកឡើងថា លោក Ten Hag បានដាក់ផែនការក្នុងការនាំយក Kane មករួមក្រុម ខណៈ នាយកប្រតិបត្តិរបស់ក្លិបបានបើកភ្លៀងខៀវហើយក្នុងការបញ្ចេញកញ្ចប់ទឹកប្រាក់ ៨០លានផោន សម្រាប់កីឡាករសញ្ជាតិអង់គ្លេសខាងលើ ហើយ Man UTD ក៏ចង់ធ្វើរឿងនេះឲ្យជោគជ័យមុនរដូវកាលនេះបញ្ចប់ផងដែរ៕

ប្រភព៖ metro