ចុមយក្ស! PSG កំពុងកំណត់អត្តសញ្ញាណចង់បានកីឡាករ ដែលមានតម្លៃផ្តាច់កុងត្រាដល់ទៅ ៧០០ លានរូបនេះ

//s9.kh1.co/e0/e022f77a3985032fc90bc23afeff2deb9feaed71.jpg
កីទ្បា

 ២៨-មីនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

PSG កំពុងកំណត់អត្តសញ្ញាណចង់បានកីឡាករ ដែលមានតម្លៃផ្តាច់កុងត្រាដល់ទៅ ៧០០ លានរូបនេះ

បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងសិក្សាពីលទ្ធភាពក្នុងការចុះកុងត្រាយកអ្នកចាំទី Thibaut Courtois របស់ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានក្លិប PSG
ប្រធានក្លិប PSG

ហើយបើយោងតាមការចុះផ្សាយរបស់កាសែត El Nacional គឺបានឱ្យដឹងថា ក្លិបយក្សនៅក្នុងក្របខណ្ឌ Ligue 1 មួយនេះ គឺជឿជាក់យ៉ាងមុតមាំថា អ្នកចាំទីសញ្ជាតិ ប៊ែលហ្ស៊ិក នឹងអាចជួយឱ្យពួកគេឈ្នះពាន Champions League បាន ស្របពេលដែលបច្ចុប្បន្ន PSG កំពុងដាក់គោលដៅខ្លាំងមែនទែន ដើម្បីឈ្នះពានកំពូលរបស់ អឺរ៉ុបមួយនេះជាលើកដំបូង។

Thibaut Courtois 
Thibaut Courtois 

ប្រភពដដែលបានបន្ថែមថា ប្រធានក្លិបរបស់ Real Madrid លោក Florentino Perez នៅតែមានទំនុកចិត្តថា Courtois នឹងអាចស្នាក់នៅទឹកដី Bernabeu បន្តទៀត ខណៈដែលអ្នកចាំទីវ័យ ៣០ ឆ្នាំរូបនេះ គឺត្រូវបានក្លិបយក្ស អេស្ប៉ាញ ដាក់តម្លៃខ្លួនក្នុងកុងត្រាដល់ឆ្នាំ ២០២៦ រហូតដល់ទៅ ៧០០ លានអឺរ៉ូ ឬប្រមាណជា (៧៥៧ លានដុល្លារអាមេរិក)៕

Thibaut Courtois និងលោក Perez 
Thibaut Courtois និងលោក Perez 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T