តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

//s9.kh1.co/3b/3b09cac4156f5418d732b4764327d7b71a59ba74.jpg
បច្ចេកវិទ្យា

 ២៣-មីនា-២០២៣ ៧ល្ងាច · ២ ឆ្នាំមុន

Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ។

ភ្នំពេញ៖ Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/8c/8c2ec8a047d1c351c406cf4f2d89dbadd576ee53.jpg
https://s9.kh1.co/__image/w=650,h=650,q=100/3c/3cc0c363964bfdfebd2dc68c50ce2e3d455250ed.jpg
https://s9.kh1.co/__image/w=650,h=650,q=100/b0/b0faa287d8e272f6d4497edd7a603706f04dc721.jpg

ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382x720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់មួយចំនួនគឺមិនដល់ 2 Inch ផង។ អេក្រង់ធំបែបនេះធ្វើឲ្យវាកាន់តែងាយស្រួល ដោយយើងអាចបើកមុខងារ Record សម្លេង អាចប្រើប្រាស់មុខងារ​ Time Stop មើលជាមួយអាកាសធាតុ និង Schedule ការងារបានយ៉ាងរហ័ស ព្រមទាំងអាចធ្វើការឆ្លើយតបសារបានភ្លាមៗផងដែរជាមួយនឹងមុខងារ Quick Reply។

https://s9.kh1.co/__image/w=650,h=469,q=100/b3/b3158ad7ff8ca14e84aa706f2ad502f128e79c2c.jpg

អ្វីដែលភ្ញាក់ផ្អើលនៅពេលបើកអេក្រង់ខាងក្នុងចង់ស្រែក WOW! OPPO ពិតជាធ្វើបានល្អខ្លាំងណាស់ទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ។ ហើយការបើកចូលមកអេក្រង់ធំក៏ធូរស្រួលផងដែរ ជាមួយនឹងអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។

https://s9.kh1.co/__image/w=650,h=434,q=100/50/500ae8ce928c84e2408b5b72619bdb6fb577e247.jpg

លើសពីនេះ Find N2 Flip អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Time-lapse ជាដើម។ ជាពិសេសសម្រាប់អ្នកអត់មានសង្សារថតរូបឲ្យដូចគេគឺអាចយក Find N2 Flip ថតដោយខ្លួនឯងក៏បាន ឬមិនចាំបាច់ពឹងមិត្តភក្តិថតឲ្យនោះទេ។ ហើយសម្រាប់អ្នកដែលចូលចិត្តថតរូបជាក្រុមក្នុងកម្មវិធីជប់លៀង ឬដើរលេងជាក្រុមក៏អាចថតជាមួយ Find N2 Flip បានយ៉ាងងាយស្រួលផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/27/2781730307179a561591ba0d03c2a7c827d25d68.jpg

កុំភ្លេចណា… អ្វីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយនៅលើទីផ្សារក្នុងស្រុកយើង។ ចង់ដឹងថាតើនរណាកំពុងរង់ចាំស្មាតហ្វូនអេក្រង់បត់ Find N2 Flip ខ្លះ? ភាពប្រណិត ល្អឥតខ្ចោះ ឡូយឆាយ និងទាន់សម័យរបស់អ្នកគឺស្ថិតក្នុងដៃរបស់អ្នក។

https://s9.kh1.co/__image/w=650,h=650,q=100/14/1404094b1d48bda6e05c92cb1a6414c275462ee2.jpg
https://s9.kh1.co/__image/w=650,h=650,q=100/fc/fccf98307b9a8ce00d1b8a81e224901071882a31.jpg
https://s9.kh1.co/__image/w=650,h=381,q=100/7d/7d5682db36cc9dd7b9e0f8138bf69b99e0c7641b.jpg

អូ! ថ្ងៃទី25 ខែមីនា ឆ្នាំ2023 ខាងមុខនេះចាំជួបគ្នាក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» ដែលនឹងបើកបង្ហាញដើម្បីឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍នៃស្មាតហ្វូនអេក្រង់បត់កាន់តែល្អ ជាមួយតារាតំណាងរបស់យើងគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នកនាង DJ Nana កញ្ញា អ៊ុំ សំថារ័ត្ន និងពិធីករល្បីឈ្មោះ ជា វិបុល​។ លោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់លើផេគ​ OPPO ចាប់ពីម៉ោង 5:30 ល្ងាចតទៅ៕

https://s9.kh1.co/__image/w=650,h=813,q=100/5e/5ee42695ceda000ef6c9f8f7d0fa7f9239c9cd83.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T