កម្មវិធី​អក្ខរកម្ម​ឌីជីថល​ថ្មី​ នឹង​ជួយ​​​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​ដល់​​​សិស្សានុសិស្ស​កម្ពុជា!

//s9.kh1.co/6e/6e1398e889a8769fcc5641c30f67673678cc9ffb.jpg
សង្គម

 ២៣-មីនា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និង​ក្រុមហ៊ុន Meta បាន​ប្រកាស​ដាក់​​ដំណើរការ​​កម្មវិធី​សិក្សាថ្មី​មួយ​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ។

ភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និង​ក្រុមហ៊ុន Meta បាន​ប្រកាស​ដាក់​​ដំណើរការ​​កម្មវិធី​សិក្សាថ្មី​មួយ​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​ជំនាញ​ឌីជីថលនៅ​ក្នុង​វិស័យ​អប់រំ និង​ក្នុង​ចំណោម​សិស្សានុសិស្ស​​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាន​និង​កំពុង​​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​ដំ​ណើរការ​​កម្មវិធី​អក្ខរកម្ម ​ឌីជីថលថ្មី​មួយ​ឈ្មោះថា កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដែលនឹង​ធានា​ថា គោលបំណង​របស់​កម្មវិធីនេះ​ត្រូវ​​សម្រេចបាន​​ក្នុង​រយៈ​ពេល​កំណត់។ ជា​ការ​​ចាប់​ផ្តើមសាលា​ជំនាន់ថ្មី​ចំនួន៦ នឹង​ត្រូវ​​បាន​ជ្រើសរើស ហើយ​គ្រូបង្គោល​ចំនួន ១២នាក់​ មក​ពី​សាលារៀងទាំង ៦ នេះនឹង​ត្រូវ​បាន​ជ្រើសរើស​ផងដែរ​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​កម្មវិធីអក្ខរកម្ម​ឌីជីថល​ខ្មែរ។

https://s9.kh1.co/__image/w=650,h=356,q=100/4f/4f8e34c90b02f814d01d9c28448d361c64d954c5.png

​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​​រង់ចាំមើល​លទ្ធផលរបស់​កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ ថាតើ​កម្មវិធីនេះ​​នឹង​ផ្តល់​លទ្ធផល​​ជា​វិជ្ជមានដល់​សិស្ស និង​គ្រូរបស់​យើង​កម្រិត​ណា។វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ផ្តល់ជូន​​សាលារៀន​នូវ​ជំនាញចាំបាច់​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ហើយ​យើង​​រង់ចាំមើល​ការ​លូត​លាស់ និង​ភាព​ជោគជ័យរបស់​ពួកគេ»។

​លោកជំទាវ គឹម សេដ្ឋានី
​លោកជំទាវ គឹម សេដ្ឋានី

សិក្ខាសាលា​បណ្តុះបណ្តាលគ្រូបង្គោល (ToT) ដែល​រួម​បញ្ចូល​​គ្នា​នូវ​កម្ម​វិធីសិក្សា ព័ត៌មានវិទ្យា ដែល​មាន​ស្រាប់​នៅ​ក្នុង​សាលា​ជំនាន់ថ្មី និង​កម្មវិធី We Think Digital នឹង​ផ្តល់ជូន​​គ្រូបង្គោល​​នូវ​​​ចំណេះដឹង​ដើម្បី​​​​បង្រៀន​​ក្នុងកម្មវិធីបណ្តុះបណ្តាល​អក្ខរកម្ម​នេះ​​ដល់​សិស្ស​នៅ​តាមសាលា​គោលដៅ។

កម្មវិធីបណ្តុះ​បណ្តាល​នេះ​មាន​គោល​បំណង​ផ្តោត​លើ​អ្នក​ដែល​ទើប​នឹង​ប្រើប្រាស់​អ៉ីនធឺណិត ក៏​ដូច​ជាអ្នក​ដែល​ចង់​លើក​កម្ពស់​​​ជំនាញ​ឌីជីថល​ដែល​មាន​ស្រាប់។ សាលា​ជំនាន់​ថ្មី​ចំនួន​ប្រាំមួយ (NGS) ត្រូវបាន​ជ្រើស​រើស​សម្រាប់​កម្មវិធីនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/69/694d8d51263d0c5c489cfd4203e6bf4d5779db5e.jpg

កម្មវិធីអក្ខរកម្ម​ឌីជីថលខ្មែរ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២៣ ហើយ​នឹង​មាន​រយៈ​ពេល ៦​ខែ ដែលនឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ២០២៣។ ក្នុង​អំឡុង​ពេល​សិក្សា​រយៈ​ពេល​ ៦​ខែនេះ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និង​ក្រុមហ៊ុន Meta សង្ឃឹម​ថា​គ្រូបង្គោលទាំង១២នាក់នឹង​ចែកចាយបន្ត និងបង្រៀន​ចំណេះដឹងដែលគាត់ទទួលបានដល់សិស្ស​ចំនួនពី ៣ ០០០ ទៅ ៥ ០០០​​នាក់ ជាមួយ​នឹង​ជំនាញ និង​ចំណេះ​ដឹង​ឌីជីថល​ដែលពួកគេ​អាច​ប្រើ​ប្រាស់ជាក់ស្តែង។

លោកបណ្ឌិត ហេង ភក្តី 
លោកបណ្ឌិត ហេង ភក្តី 

លោកបណ្ឌិត ហេង ភក្តី ប្រធាន​​​​គោលនយោបាយ​សាធារណៈ​នៃ​​ក្រុមហ៊ុន Meta ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ថា៖

«នៅ​ក្រុមហ៊ុន Meta យើង​ជឿ​ថាអក្ខរកម្ម​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់​មនុស្សគ្រប់គ្នា​ក្នុង​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ពិភព​ឌីជីថល។ យើង​មានមោទនភាព​ដែល​បាន​​គាំទ្រដល់​កម្មវិធីអក្ខរកម្ម​ជីថលខ្មែរ និង​កិច្ច​ប្រឹងប្រែងរបស់​កម្មវិធីនេះ​​ក្នុង​ការ​ផ្តល់​ជូន​​​ពលរដ្ឋ​កម្ពុជា​នូវ​ជំនាញដែល​ត្រូវការ​ដើម្បី​ប្រើប្រាស់​​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ យើង​មាន​សេចក្តីរំភើប​រីករាយ ​​ដែលមើល​ឃើញ​លទ្ធផល​​ជាវិជ្ជមាន​ដែល​កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​​សហគមន៍ហើយ​យើង​នឹងបន្តភាព​ជាដៃគូ​របស់យើង​ជា​មួយ​កម្មវិធី​នេះទៅមុខ​ទៀត»។

លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូជា​មួយ​ក្រុមហ៊ុន Meta ដើម្បី​ដាក់ដំណើរការ​​កម្មវិធី​បណ្តុះបណ្តាល​នេះ ដោយសារ​កម្មវិធី​នេះ​​នឹង​ជួយ​សិស្ស និងគ្រូបង្រៀនឱ្យ​បង្កើន​ជំនាញ​ឌីជីថល​របស់​ពួកគេ។

លោក​ ហ៊ីន ស៊ីមហួន ក៏បានបន្តមានប្រសាសន៍​ថា៖

«គោលដៅ​របស់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​គឺ ដើម្បី​ផ្តល់ជូន​ចំណេះដឹង និង​​​សមត្ថភាព​ដែលប្រជា​ពលរដ្ឋ​ត្រូវការសម្រាប់​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថលនាពេល​បច្ចុប្បន្ន តាម​រយៈ​​ការ​​ផ្តល់​​ជូន​មនុស្ស​គ្រប់​​គ្នានូវ​លទ្ធភាព​​ទទួលបានចំណេះដឹង​​ឌីជីថល​តាម​​រយៈ​​កម្មវិធី​​នេះ»៕

លោក​ ហ៊ីន ស៊ីមហួន 
លោក​ ហ៊ីន ស៊ីមហួន 
https://s9.kh1.co/__image/w=650,h=434,q=100/ef/efda24f23a9ad871ec8173c8d587973c02c6171c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ca/ca4fd3f9930093becd19fad79fda7b9793655034.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T