ឃើញតែគេរិះ.គ.ន់ តែមកមើលពីជីវិត និងការសិក្សា ឯម រៀម ពិតជាមិនធម្មតា

//s9.kh1.co/01/01df4e90b9d4d6ff461735760b58fb89cc485457.png
តារា & កម្សាន្ដ

 ២២-មីនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ទទួលការរិះគន់មែន តែងាកមលមើលពីជីវិត អ្នកច្នៃម៉ូត លោក ឯម រៀម ពិតជាមិនធម្មតា ខណៈមានការសិក្សាយ៉ាងល្អ នៅឯក្រៅប្រទេស

ភ្នំពេញ៖ ជឿជាក់ថា ហ្វេនៗជាច្រើនច្បាស់ជាបានជ្រាបមកហើយ ជាមួយនឹងរឿងរ៉ាវរបស់ អ្នកច្នៃម៉ូតដ៏ល្បី លោក ឯម រៀម  ដែលត្រូវបានទស្សនិកបញ្ចេញមតិចម្រុះ ក៏ដូចជាបានធ្វើការរិះគន់ទៅលើ ការស្លៀកពាក់ដែលមើលទៅហាក់មិនសមរម្យ ចូលរួមកម្មវិធីប្រគល់ពានរង្វាន់ខណៈមនុស្សមួយចំនួនទៀត បានលើកឡើងថា នេះគឺជាសិល្បៈនៃការច្នៃម៉ូត និងសំណូមពរឲ្យមហាជនបើកចិត្តឲ្យទូលាយ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 យ៉ាងណាមិញ បើទោះបីជា អ្នកច្នៃម៉ូតរូបនេះ ហាក់ទទួលបាននូវពាក្យបង្អាប់ ការរិះគន់ និងការមិនពេញចិត្តពីអ្នកដទៃក្ដី តែរូបលោក នៅតែខិតខំ បញ្ចេញស្នាដៃ សមត្ថភាពរបស់ខ្លួន ខណៈដែលក្រុមគ្រួសារ ក៏បានលើកទឹកចិត្ត និងគាំទ្រចំពោះភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់ របស់លោក ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បើងាកមកចាប់អារម្មណ៍ពីជីវិតរបស់ លោក ឯម រៀម វិញ ឃើញថា រូបលោកថែមទាំងមានការសិក្សាយ៉ាងល្អទៅក្នុងជំនាញមួយនេះ ខណៈបន្ទាប់ពី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគំនូរ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០០ រូបលោក ក៏ទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគ្រឿងសង្ហារឹម នៅប្រទេសបារាំង ដោយបានសិក្សារយៈពេល ៦ឆ្នាំ គឺថ្នាក់បរិញ្ញាបត្រ ៥ ឆ្នាំ និងថ្នាក់បណ្ឌិត១ឆ្នាំ ជាពិសេស លោក ឯម រៀម បានរៀនផ្នែកច្នៃម៉ូតគ្រឿងសង្ហារឹម ហើយនៅមហាវិទ្យាល័យនោះ មានផ្នែកក្រណាត់ Fashion ដោយក្នុងថ្នាក់រៀន មាននិស្សិត ប្រហែល ១៥នាក់ ជំនាញខុសៗគ្នា៕

ប្រភព Kampucheathmey

សូមទស្សនារូបភាពខាងក្រោម

ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
ឯម រៀម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T