បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Burnley នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ Man City ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល ៦ ទល់នឹង ០។

ក្នុងនោះ Erling Haaland រកបាន ៣ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៣២, ៣៥ និង ៥៩, Julian Alvarez រកបាន ២ គ្រាប់គឺនៅនាទីទី ៦២ និង ៧៣ និងមួយគ្រាប់ទៀតដែលជាគ្រាប់ចុងក្រោយ គឺរកបានដោយកីឡាករ Cole Plamer នៅនាទីទី ៦៨។

សូមទស្សនាការប្រកួតខាងក្រោម៖