អង់គ្លេស៖ លោក Bernado Romero ដែលជាជំនួយការក្រុមជម្រើសជាតិអាហ្សង់ទីនឈុតយុវជនបានទម្លាយថា ខ្សែប្រយុទ្ធ Alejandro Garnacho ជាអ្នកគាំទ្រដ៏ងប់ងល់របស់ខ្សែប្រយុទ្ធ Lionel Messi ទៅវិញទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Garnacho ជាយុវជនឆ្នើមរបស់បិសាចក្រហម ធ្លាប់បានអះអាងថារូបគេគឺជាអ្នកគាំទ្រធំរបស់ Ronaldo ដែលជាវីរបុរសរបស់ Manchester United និងជាអតីតមិត្តរួមក្រុមរបស់គេផងដែរ។


យ៉ាងណាមិញ លោក Romero បែរជាថា នៅក្នុងផ្ទះរបស់ Garnacho គឺបិតសុទ្ធតែរូបរបស់ Messi នៅគ្រប់ទីកន្លែងទៅវិញ៖
Garnacho គឺពិតជាចង់លេងឲ្យជម្រើសជាតិអាហ្សង់ទីនណាស់។ អ្នកសាកទៅផ្ទះរបស់គេមើល៍ និងឃើញថាគេមានរូបភាពជាច្រើនរបស់ Messi !

ប្រភព៖ sportskeeda