ថាម៉េចខ្លះ? លោក Ten Hag បង្ហាញការយល់ឃើញចំពោះការយក Sabitzer មករួមក្រុម

//s9.kh1.co/e4/e410b897401b143abb76726582cdfc017c1055de.jpg
កីទ្បា

 ០២-កុម្ភៈ-២០២៣ ១ល្ងាច · មួយឆ្នាំមុន

លោក Ten Hag បង្ហាញការយល់ឃើញចំពោះ Sabitzer

អង់គ្លេស៖ លោក Erik Ten Hag បានបង្ហាញការយល់ឃើញចំពោះការខ្ចីជើង ខ្សែបម្រើ Marcel Sabitzer ពីក្លិប Bayern Munich ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Marcel Sabitzer
ខ្សែបម្រើ Marcel Sabitzer

​ កាលពីថ្ងៃទៅ៣១ខែមករាកន្លងទៅ Man UTD បានដាក់សំណើខ្ចីជើងគេពី Bayern Munich ទើបក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។

ខ្សែបម្រើ Marcel Sabitzer
ខ្សែបម្រើ Marcel Sabitzer

Sabitzer នឹងផ្ទេរមកទឹកដី Old Trafford រហូតដល់ចប់រដូវកាល ដោយពុំមានលក្ខខណ្ឌអាចទិញផ្ដាច់នោះឡើយ។​

ខ្សែបម្រើ Marcel Sabitzer
ខ្សែបម្រើ Marcel Sabitzer

យ៉ាងណាមិញ លោក Ten Hag បានបង្ហាញការយល់ឃើញទៅលើ Sabitzer ថា៖

ពួកយើងពិតជាសប្បាយចិត្តនឹងការផ្ទេរនេះព្រោះពួកយើងត្រូវការវា បន្ទាប់ពី Donny van de Beek ដងខ្លួនចេញ ហើយឥលូវនេះគឺ Christian Eriksen ទៀត។ ហើយ Scott McTominay ក៏មិនបានចូលលេងរយៈពេលខ្លីដែរ។ ដូច្នេះវាធ្វើឲ្យក្រុមយើងខ្វះខ្សែបម្រើ ប៉ុន្តែការយកបានកីឡាករមានគុណភាពនៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរគឺពិតជាពិបាក។ បន្ទាប់មកពួកយើងបានទទួលឱកាសនេះ។ ខ្ញុំស្គាល់កីឡាករនេះតាំងពីនៅ Salzburg ហើយ Leipzig ដោយគេពិតជាលេងបានយ៉ាងអស្ចារ្យ។ ដូច្នេះខ្ញុំសង្ឃឹមថាគេនឹងធ្វើបែបនេះនៅក្លិបយើងដែរ។ ខ្ញុំគិតថាគេមានអត្តចរិតល្អ និងនៅអាយុគួរសម ហើយខ្ញុំច្បាស់ថាឱកាសនេះនឹងធ្វើឲ្យគេមានទឹកចិត្តលេងឲ្យពួកយើងបានយ៉ាងល្អ។​

លោក Erik Ten Hag
លោក Erik Ten Hag
លោក Erik Ten Hag

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T