មិនអួតទេ!​ កំពូលខ្សែប្រយុទ្ធរូបនេះ ថាគេបានឈ្នះពានគ្រប់យ៉ាងអស់ទៅហើយ

//s9.kh1.co/27/2790005ce5eddb78783cca23d20eea4ff664f9f1.jpg
កីទ្បា

 ០២-កុម្ភៈ-២០២៣ ១ល្ងាច · មួយឆ្នាំមុន

កំពូលខ្សែប្រយុទ្ធរូបនេះថាគេបានឈ្នះពានអ្វីគ្រប់យ៉ាងក្នុងអាជីពអស់ហើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថារូបគេបានឈ្នះពានអ្វីគ្រប់យ៉ាងអស់ទៅហើយក្នុងអាជីពជាកីឡាករបាល់ទាត់បន្ទាប់ពីលើកពាន បាល់ទាត់ពិភពលោកឆ្នាំ២០២២ជាមួយអាហ្សង់ទីនរួចមក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Messi បានដឹកនាំអាហ្សង់ទីន យកឈ្នះបារាំង នៅវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោកឆ្នាំ២០២២ កាលពីថ្ងៃទី១៨ខែធ្នូកន្លងមក ដែលជាពានរង្វាន់មួយដែលរូបគេចង់ឈ្នះជាយូរមកហើយ។

ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

​ មិនត្រឹមតែប៉ុណ្ណោះកាលពីឆ្នាំ២០២១ គេក៏បានឈ្នះពាន Copa America ជាមួយជម្រើសជាតិអាហ្សង់ទីនផងដែរ ខណៈដែលនិយាយពីពានឈ្នះនៅក្លិបវិញគឺ Messi បានឈ្នះសឹងតែគ្រប់ទាំងអស់មិនថា Champions League, La Liga, Ligue 1, Copa del Rey, Supercopa de Espana និង Club World Cup ជាដើម។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​ យ៉ាងណាមិញ Messi បាននិយាយថា៖

វាដល់ពេលចុងក្រោយនៃអាជីពរបស់ខ្ញុំហើយគឺបិទបញ្ចប់វដ្តិមួយនេះ។ ខ្ញុំបានឈ្នះគ្រប់យ៉ាងជាមួយក្រុមជម្រើសជាតិដែលខ្ញុំធ្លាប់សុបិនមកហើយ។ ខ្ញុំមានអ្វីគ្រប់យ៉ាងក្នុងអាជីពរបស់ខ្ញុំទាំងពានផ្ទាល់ខ្លួនទៀត។ វាជាការបិទបញ្ចប់អាជីពខ្ញុំក្នុងផ្លូវមួយដ៏អស្ចារ្យ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T