Aguero ថាមានតែកីឡាកររូបនេះទេដែលអាចឈ្នះលីគទាំងមូល ដោយខ្លួនឯង

//s9.kh1.co/cb/cb6fc72a17f3dff63d4a892c04fce378d84acf92.jpg
កីទ្បា

 ០២-កុម្ភៈ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

Aguero ថាមានតែកីឡាករម្នាក់នេះទេដែលអាចឈ្នះពានក្នុងលីគដោយខ្លួនឯង

អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធ Sergio Aguero ជឿជាក់ថា Lionel Messi គឺជាកីឡាករតែម្នាក់គត់ក្នុងលោក ដែលមានសមត្ថភាពអចឈ្នះពានក្នុងលីគដោយឯកឯងបាន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ប៉ុន្តែ Aguero ក៏បានលើកសរសើរខ្សែប្រយុទ្ធ​វ័យក្មេង Erling Haaland ផងដែរថាគេនឹងបំបែកកំណត់ត្រាជាច្រើននៅ Premier League ក្នុងឯកសណ្ឋានក្រុម Manchester City។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

​ Aguero បានបង្ហាញការយល់ឃើញបែបនេះចំពោះឱកាសរបស់ Man City ក្នុងការឈ្នះ PL​៖

Premier League គឺជាក្របខណ្ឌដែលមានការប្រកួតប្រជែងណាស់។ City បានឈ្នះពាន៤ក្នុងចំណោមពាន Premier League ទាំងប្រាំចុងក្រោយនេះ។ ពួកគេនៅត្រូវប្រជែងជាមួយ Arsenal គឺត្រូវឡើងពីតំណែងលេខ២ទៅ។ ពួកយើងនឹងត្រូវរង់ចាំមើល ហើយ Haaland នឹងក្លាយជាកីឡាករដែលបំបែកកំណត់ត្រា និងក្លាយជាតារាឆ្នើមជម្រុញក្លិបឲ្យឈ្នះពាននេះ។ ក្រៅពី Leo គឺគ្មានកីឡាករណាអាចឈ្នះពានក្នុងលីគដោយឯកឯងបាននោះទេ។ វាគឺជាការលេងទាំងក្រុមហើយ City មានកីឡាករមានទេពកោសល្យច្រើនណាស់។​

អតីតខ្សែប្រយុទ្ធ Sergio Aguero 
អតីតខ្សែប្រយុទ្ធ Sergio Aguero
អតីតខ្សែប្រយុទ្ធ Sergio Aguero

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T