លេខកប់! Enzo Fernandez នឹងពាក់អាវស្លាកលេខពិសេសមួយនេះជាមួយ Chelsea

//s9.kh1.co/75/75fa39a3aad19a52306e31cc13417ce1fe70f3c6.jpeg
កីទ្បា

 ០២-កុម្ភៈ-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

Enzo Fernandez នឹងពាក់អាវស្លាកលេខពិសេសមួយនេះជាមួយ Chelsea

អង់គ្លេស៖ ខ្សែបម្រើ Enzo Fernandez នឹងពាក់អាវស្លាកលេខ ៥ ជាមួយ Chelsea ដែលជាលេខអាវចាស់របស់ Jorginho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Enzo Fernandez
កីឡាករ Enzo Fernandez

ជាការពិតណាស់ នៅក្នុងថ្ងៃបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករ គឺ Chelsea បានបំពេញក្តីស្រមៃរបស់ពួកគេក្នុងការចុះហត្ថលេខានាំយក Enzo មករួមក្រុមក្នុងតម្លៃថ្លៃជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្របខណ្ឌ Premier League រហូតដល់ទៅ ១២១លានអឺរ៉ូ។

ចំពោះការមកដល់ Chelsea គឺ Enzo នឹងទទួលបានអាវស្លាកលេខ ៥ ដែលជាលេខរបស់ Jorginho ក្រោយរូបគេបានផ្ទេរចេញមកកាន់ Arsenal ខណៈ កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើអាចនឹងមានឈ្មោះបង្ហាញខ្លួនក្នុងការប្រកួតថ្ងៃស្អែកទល់នឹង Fulham តែម្តង៕

កីឡាករ Enzo Fernandez
កីឡាករ Enzo Fernandez

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T