គិតថាខ្វល់មែន! ហាន់ ជីអ៊ុន ប្រឹងបង្អួតសម្រស់ ខណៈអតីតស្វាមីរវល់ការប្រពន្ធថ្មី

//s9.kh1.co/8e/8e4f9f36593c985b4f0e6ffa67b48504435eae48.jpeg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

តារាសម្ដែងចាស់វស្សា តែសម្រស់នៅក្មេង Song Hye Kyo បន្ទាប់លែងលះ​មក នាងកាន់តែបង្ហាញសម្រស់ស្អាតជាងមុនទ្វេឡើង ខណៈអតីតស្វាមីបង្ហាញមុខប្រពន្ធថ្មី។

កម្សាន្ត៖ ជាការពិតណាស់​ តារាសម្ដែងស្រីចាស់វស្សា ដែលគេឲ្យរហ័សនាមថាជា រាជនីសម្រស់ Song Hye Kyo កំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈរបស់នាង។ បើទោះបីជាតារាស្រីរូបនេះ មានអាយុ៤២ឆ្នាំហើយក៏ដោយ ប៉ុន្ដែសម្រស់របស់នាងមិនចាញ់យុវវ័យ២០ឆ្នាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេក្រឡែកឃើញថា បន្ទាប់ពីបាត់មុខមួយរយៈធំកំឡុងពេលលែងលះជាមួយអតីតស្វាមីលោក Song Joongki មកតារាសម្ដែងស្រីរូបនេះ ត្រឡប់ចូលមកក្នុងសិល្បៈវិញ នាងនៅគ្រងតំណែងតួឯកស្រីដ៏ដែល រីឯប្រជាប្រិយភាពវិញក៏នៅតែខ្លាំងក្លាមិនស្រកនោះទេ។

Song Hye Kyo
Song Hye Kyo

បើក្រឡែកទៅមើលសម្រស់របស់នាងវិញ ឈ្នះប្រពន្ធចុងដាច់តែម្ដង នាំឲ្យមហាជនគ្រប់គ្នាឆ្ងល់ថា សម្រស់ស្អាតប៉ុណ្ណឹងដែរ តែហេតុអីស្វាមីដាច់ចិត្តលែងទៅរួច។ លើសពីនោះ សម្រស់នាងនៅតែក្មេងខ្ចី បើមើលទៅតាមអាយុចំណាស់នេះទៅហើយ Song Hye Kyo នៅមិនទាន់រកគូព្រេងឃើញទៀត ឬក៏នាងអស់ជំនឿលើស្នេហាពិតហើយ៕

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T