នេះឬជាចរិតប្ដី Chompoo ដែលគេទម្លាយ ក្រោយល្បី លួ.ច.មានស្រីកំណាន់ខាងក្រៅ

//s9.kh1.co/e1/e1bbb5f5e7007f71aa4e7924f1071b6df34eaa2a.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ថ្មីៗនេះ អ្នកជិតស្និទ្ធម្នាក់ ​បាន​ទម្លាយ​ ពីចរិតរបស់ លោក Knot Wisarut ថាជា​ថៅកែ​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​រួសរាយ​រាក់ទាក់ ក្រោយពីមានចចាមអារ៉ាមលួចមានស្រីកំណាន់

ថៃ៖ ថ្មីៗនេះ ជាមួយនឹងដំណឹងដែលបានលេចឮពីចចាមអារ៉ាម ដែលបានលើកឡើងថា ស្វាមីតារាស្រី Chompoo Araya លោក Knot Wisarut បានជាប់ពាក់ព័ន្ធនឹងជនទី៣ នោះ នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន និងចង់ដឹងថាតើរឿងនេះ គឺជាការពិតឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីមានការសង្ស័យកាន់តែខ្លាំងឡើង អ្នកខាងក្នុងដែលបានដឹងរឿងរ៉ាវ ព្រមទាំងជាបុគ្គលិកនៅក្លឹបហាត់ប្រាណដែលគ្រប់គ្រងដោយ ស្វាមី Chompoo លោក Knot ក៏បានចេញមុខមកបំភ្លឺថា ព័ត៌មានដែលចេញមកនេះ គឺមិនមែនជាការពិតនោះទេ ព្រមទាំងបាន​ព្រ.មា.ន​អ្នក​ដែល បាន​បញ្ចេញ​មតិ​លេង​សើច​ឱ្យ​ប្រយ័ត្ន​ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ ថែមទាំងបានរៀបរាប់ពីអត្តចរិតរបស់ លោក Knot និងការពិតមួយចំនួននៅក្នុងចចាមអារ៉ាមមួយនេះ ដោយ​បានលើកឡើងថា រឿង​ដែល​អ្នក​និយម​លេង​អ៊ីនធឺណិត​និយាយ​នោះ​មិន​ពិត​ទេ និងមិនសមហេតុសមផលទៀតផង។ ជាពិសេស លោក Knot តែងតែចុចLikeគ្រប់​រូបភាពរបស់បុគ្គលិក ព្រោះលោកជា ថៅកែ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ ដែល​មើល​ថែ​បុគ្គលិក​ទាំង​អស់​បាន​ល្អ​ស្មើ​គ្នា ថែរក្សាគ្នាទៅវិញទៅមកដូចជាគ្រួសារ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
ស្វាមី Chompoo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T