ផ្លូវការ! Man UTD យកបានតារាឆ្នើម Bayern រូបនេះហើយក្នុងលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/b3/b381b6e9206fd7508de875c408a0b57abc5cc87a.jpeg
កីទ្បា

 ០១-កុម្ភៈ-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

Man UTD យកបានតារាឆ្នើម Bayern រូបនេះហើយក្នុងលក្ខខណ្ឌខ្ចីជើង

អង់គ្លេស៖ ក្លិប Manchester United បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែបម្រើ Marcel Sabitzer ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Marcel Sabitzer
កីឡាករ Marcel Sabitzer

ជាការពិតណាស់ Man UTD បានដាក់គោលដៅក្នុងការចង់បាន Sabitzer ភ្លាមៗ បន្ទាប់ពីពួកគេបានជួបបញ្ហាធំ Christian Eriksen រង់របួសកជើងត្រូវអវត្តមានពីទីលានយ៉ាងតិចណាស់ដល់ចុងខែមេសា។

ហេតុនេះហើយទើប Man UTD ត្រូវការខ្សែបម្រើម្នាក់មកបំពេញកន្លែងរបស់ Eriksen ហើយ ម្នាក់នោះ គឺ ជា Sabitzer ដែលយកបានក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល និង មិនមានភ្ជាប់ក្នុងលក្ខខណ្ឌទិញផ្តាច់ឡើយ៕

កីឡាករ Marcel Sabitzer
កីឡាករ Marcel Sabitzer

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T