ទីបំផុត នារីដែលជាប់ពាក់ព័ន្ធនឹងស្វាមី Chompoo បែរជាចេញនិយាយបែបនេះ

//s9.kh1.co/8f/8f1cac598fae6882a92872a916840ab670b7e236.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

នារីដែលកំពុងត្រូវបានសង្ស័យថាជាជនទី៣ Tan Thanatcha បាន​បង្ហោះ​សារលើ IG story ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែតាមដាន

ថៃ៖ ថ្មីៗនេះ ជឿជាក់ថា មានមនុស្សជាច្រើន កំពុងតែតាមដានពីរឿងរ៉ាវរបស់តារាស្រី Chompoo Araya ក្នុងជីវិតគ្រួសារ បន្ទាប់ពីលេចធ្លាយរឿងសង្ស័យថា ស្វាមីរបស់តារាស្រីរូបនេះ លោក Knot Wisarut កំំពុងតែជាប់ពាក់ព័ន្ធនឹងជនទី៣ ។កណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ នៅលើពិភពអនឡាញ ក៏បានចេញមកបង្ហើបពីនារីម្នាក់ ដែលមានឈ្មោះថា Tan Thanatcha និងត្រូវបានគេដាក់ការសង្ស័យថា រូបនាងជាប់ពាក់ព័ន្ធនឹងស្វាមីរបស់តារាស្រី Chompoo ទៀតផង ជាពិសេស ពួកគេបានកត់សម្គាល់ឃើញថា ស្វាមីរបស់តារាស្រីរូបនេះ បានចូលទៅ Like រូបភាពរបស់ Tan នៅលើគណនី Instagram ទៀតផង។

ដោយឡែក មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ Tan Thanatcha បានបង្ហោះសារតាមរយៈ IG story ជាមួយនឹងការរៀបរាប់ថា៖

មិនស្អាតជាមួយនឹងរាងកាយ មិនស្អាតដោយសម្រស់ស្បែកទេ។ ប៉ុន្តែ​ស្រស់​ស្អាត​ដោយ​ក្ដី​រីករាយនៅ​ក្នុង​ចិត្ត​

Tan Thanatcha

 តែទោះបីជាយ៉ាងណា មិនដឹងថា ដោយ​សារ​ខ្លាច​ថា​មាន​រឿង​វែងឆ្ងាយឬអត់នោះទេ ព្រោះ បន្ទាប់ពីនេះ​ Tan Thanatcha ក៏បានសម្រេចចិត្ត ​លុប​សារនេះ ​ចេញ​ពីគណនីរបស់ខ្លួន៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
Tan Thanatcha
សារបង្ហោះ
សារបង្ហោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T