ស្រណោះម្ចាស់មិននៅ ពេលឃើញទិដ្ឋភាពផ្ទះTangmo ទុកចោលជិតមួយឆ្នាំ

//s9.kh1.co/cc/cc6ce2a124588dd378d00885138b22a9cacaa76f.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មកមើលទិដ្ឋភាពក្នុងផ្ទះ របស់តារាស្រី Tangmo ជិតមួយឆ្នាំមកនេះ បន្ទាប់ពីនាងបានឃ្លាតឆ្ងាយ គ្មានថ្ងៃត្រឡប់

ថៃ៖ រយៈពេលជិតមួយឆ្នាំមកនេះ បន្ទាប់ពី ការចាកចេញគ្មានថ្ងៃត្រឡប់ របស់តារាសម្តែងស្រី Tangmo នៅក្នុងហេតុការណ៍ពីការធ្លា.ក់ទឹក នៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្សល់ត្រឹមទុក្ខសោក ទៅដល់មនុស្សជិតស្និទ្ធ និងអ្នកគាំទ្រទាំងឡាយ ដែលនៅតែមានក្ដីនឹករឭកចំពោះនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗ​នេះ មិត្ត​ជិត​ស្និទ្ធ​របស់ Tangmo ស្រាប់តែបានចេញទម្លាយ និងបានបង្ហាញឃ្លីបមួយក្នុង Tiktok នៅពេលទៅលេងផ្ទះនាងម្តងទៀត។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូមួយនេះ ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះរបស់តារាស្រីរូបនេះ មើលឃើញទាំងរូបភាពកាលពីនៅក្មេងៗដ៏គួរឲ្យស្រលាញ់ណាស់ ព្រមជាមួយនឹងការបង្ហើបថា ផ្ទះមួយនេះ នៅមិនទាន់​លក់​ចេញនោះទេ។

ក្រោយពីបានឃើញបែបនេះហើយ អាចនិយាយបាន ថ្វីត្បិតតែ រយៈពេលដែលបានកើតឡើងជិតមួយឆ្នាំមុនក៏ដោយ ប៉ុន្តែក្តីស្រលាញ់ និងអនុស្សាវរីយ៍ល្អៗ របស់តារា​ស្រី​ Tangmo នៅជាស្ថិតក្នុងចិត្តមិត្តដ៏ជិតស្និទ្ធរបស់នាង ព្រមទាំងហ្វេនៗ ដែលតែងតែចាំគាំទ្រនាងគ្រប់ពេល ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T