ហេងហើយប៉ះមនុស្សល្អ! សុខ រ៉ាស៊ី ច្រលំដៃវេរលុយជាង១ម៉ឺនដុល្លារឲ្យអ្នករត់កង់បី តែគេឲ្យវិញ

//s9.kh1.co/24/244dd4ae14fae89fdb02e8ed134e494d2baeb7c3.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

ចិត្តល្អម្លេះ! សុខ រ៉ាស៊ី ច្រលំដៃវេរលុយជាង១ម៉ឺនដុល្លារឲ្យអ្នករត់កង់បី តែត្រូវគេឲ្យវិញ ដល់ថ្នាក់ទៅដល់កន្លែងភ្នាក់ងារបន្ថែមទៀត

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ករណីវេរលុយខុសគណនីមានច្រើនដោយសារតែ ភាពធ្វេសប្រហែលមួយភ្លែត តួយ៉ាង ក្នុងនោះក៏មានបញ្ហាច្រើនដែលអ្នកទទួលមិនព្រមវេរត្រឡប់ទៅវិញ រហូតដល់ថ្នាក់មានការបង្ហោះសារជាច្រើននៅលើបណ្តាញសង្គមដោយមានរឿងស្រដៀងៗគ្នាដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ថ្មីៗនេះ ពិធីករ សុខ រ៉ាស៊ី ច្រលំដៃបា.ញ់លុយថ្លៃឈ្នួលទៅអ្នករត់កង់បី ដោយអស់ប្រាក់ ១,១០០០រៀល ប៉ុន្តែបែរជាជ្រុលដៃវេរទឹកប្រាក់ដល់ទៅ ១,១០០០ដុល្លារ ព្រោះរូបលោកមានគណនីសន្សំលុយខ្មែរផង និងលុយដុល្លារផង។

អ្វីដែលធ្វើឲ្យមហាជនអរជំនួសនោះ អ្នករត់កង់បីរូបនោះព្រមវេរត្រឡប់ឲ្យវិញ ប៉ុន្តែវេរត្រឡប់មិនបាន ដល់ថ្នាក់ទៅដល់ភ្នាក់ងារធនាគារដើម្បីបំពេញព័ត៌មានដកប្រាក់ឲ្យថែមទៀត ធ្វើឲ្យគេឯងនាំគ្នាសរសើរទឹកចិត្តអ្នករត់កង់បីរូបនេះជាខ្លាំង កម្របានជួបមនុស្សចិត្តធម៌មិនទាមទារប្រាក់សំណង ឬថ្លៃសុគន្ធដូច្នេះណាស់ ដោយពិធីកររូបនេះអះអាងថា ៖

ភ័យចង់គាំងបេះដូង បងប្អូន ច្រលំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE មានសងខាង ដុល្លា និង រៀល ចេះសំណាង បងរត់កង់បី មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំនាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ!៕

ពិធីករ សុខ រ៉ាស៊ី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ពិធីករ សុខ រ៉ាស៊ី
  ពិធីករ សុខ រ៉ាស៊ី
  ពិធីករ សុខ រ៉ាស៊ី
  ពិធីករ សុខ រ៉ាស៊ី
ពិធីករ សុខ រ៉ាស៊ី និងអ្នករត់កង់បី
ពិធីករ សុខ រ៉ាស៊ី និងអ្នករត់កង់បី
ពិធីករ សុខ រ៉ាស៊ី និងអ្នករត់កង់បី
ពិធីករ សុខ រ៉ាស៊ី និងអ្នករត់កង់បី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T